ជនជាតិជប៉ុនពិតជាល្បីខាង ច្នៃប្រឌិតបង្កើតរបស់ថ្មីៗ ជាពិសេសទាក់ទងនឹងគ្រឿងយន្ត ។ នៅសម័យនេះ យើងឃើញមាន Smart Phone, Smart Car, និង Smart TV ឥឡូវនេះជនជាតិជប៉ុនម្នាក់បានបង្កើត Smart Bin (ធុងសំរាមឆ្លាត) ដែលអាចធ្វើចលនា ចាំចាប់សម្រាមដែល លោកអ្នកបោះចោល ។ អ្នកមិនបាច់ដើរទៅរកវា ឬ បោះសំដៅទៅរកវាឲ្យចំនោះទេ។

ដើម្បីបង្កើតធុងពិសេសនេះ អ្នកផលិតបានប្រើកង់យន្ដ ដែលភ្ជាប់នឹងបន្ទះកំព្យូទ័រ រួចសរសេរកម្មវិធីពិសេសមួយ ដែលភ្ជាប់ធុងនោះទៅនឹង កាមេរ៉ាតាមដានចលនាវត្ថុក្នុងបន្ទប់ទាំងឡាយ ។ នៅពេលអ្នកបោះអ្វីមួយ កាមេរ៉ានឹងប្រាប់ធុងសំរាមឆ្លាត ឲ្យធ្វើចលនាទៅតាមចាប់សំរាមនោះភ្លាម ។ អ្នកផលិតធុងនេះ មានបំណងបង្កើតវាឡើងដើម្បីលក់ដល់ ប្រជាជនដែលមិនចូលចិត្តដើររកធុងសំរាម ជាពិសេសអ្នកនិពន្ធដែលចូលចិត្ត ខ្មូរក្រដាសបោះទៅក្រោយ។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]