ភ្នំពេញ៖ តារាចម្រៀង បុរសមាឌធំ ប្រចាំផលិតកម្ម សាន់ដេ (Sunday) លោក អ៊ីណូ បន្ទាប់ពីស្ងប់ស្ងាត់ ទីផ្សារចម្រៀង មួយរយៈពេលមក នៅពេលថ្មីៗនេះ លោកបានចេញបទ ចម្រៀងមួយវ៉ុល ដែលជាអាល់ប៊ុម ពិសេស សម្រាប់លោក វាយបំបែកទីផ្សារ ប្រឆាំងនឹងភាពស្ងប់ស្ងាត់ ។

មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀងលោក អ៊ីណូ ហាក់មិនសូវមាន បទចម្រៀងអ្វីផ្ទុះ (ល្បី) ឡើយ ។ នេះជាដើមហេតុ ធ្វើឲ្យតារារូបនេះ មានភាពស្ងប់ស្ងាត់ ជាងតារារួមដំបូល ហើយដើម្បីលុបបំបាត់ នូវព័ត៌មាន ស្ងប់ស្ងាត់នេះ លោកត្រូវបានខាងផលិតកម្ម ចេញបទចម្រៀង អាល់ប៊ុមពិសេស មួយសម្រាប់លោកដែលមាន រហូតដល់ ទៅ១០បទ ហើយបទចម្រៀង ទាំងអស់នោះ ត្រូវបានគេដឹងថា តារាចម្រៀង រូបនេះជាអ្នកនិពន្ធបទភ្លេង ខ្លួនឯងទៀតផង ។

បទចម្រៀងនៅ ក្នុងអាល់ប៊ុម ១៩៩ របស់តារាចម្រៀង សំឡេងស្អកលោក អ៊ីណូ បានចេញលក់ នៅលើទីផ្សារហើយ កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅនេះ ដោយមានបទដូចជា “ក្បាច់គុណមនុស្សស្មោះ” បទ “បែកអូនដល់ថ្នាក់ ឈឺក្រពះ” បទ “អូនកុំយំ កុំយំ” បទ “មិនមែនសង្សារតែឈ្មោះ” បទ “ញ៉ែអូនឲ្យបាន” បទ “ឃ្លានចិត្តស្មោះ ឆ្អែតចិត្តក្បត់” និងបទចម្រៀង មួយចំនួនទៀត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]