ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol វគ្គ Judge Audition បានចាក់បញ្ចាំង លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV កាលពីយប់មិញនេះ ទាក់ទាញចំណាប់អារម្មណ៍ ទស្សនិកជនមិនតិចនោះទេ។

ក្នុងនោះដែរ គេបានមើលឃើញភាពលេចធ្លោ របស់បេក្ខជនមកពីខេត្តបាត់ដំបងម្នាក់ មានឈ្មោះ អ៊ាម វន្នី អាយុ ២៨ឆ្នាំ បានបញ្ចេញសមត្ថភាពច្រៀងយ៉ាងពិរោះ អមជាមួយនឹងការលេងហ្គីតាគួរឲ្យទាក់ទាញទៀត ពិតជាធ្វើឲ្យគណកម្មការ ទាំង៤រូប ពេញចិត្តស្តូកតែម្តង ដោយក្នុងនោះ លោកព្រាប សុវត្ថិ បានសំរេចចិត្តផ្តល់សន្លឹកមាស ឬ Golden Ticket ដល់បេក្ខជនរូបនេះ អាចបន្តទៅកាន់វគ្គបន្ទាប់ទៀត៕ សូមប្រិយមិត្តខ្មែរឡូត ចូលរួមស្តាប់កំសាន្តដោយមេត្រី៖

ប្រិយមិត្ត មានមតិយ៉ាងណាដែរ លើសមត្ថភាពរបស់គាត់?

ចុចមើល៖ សើចពេញស្ទូឌីយ៉ូ ដោយសារតែ ខេមរ: លក់ម៉ាំល្ហុង ក្នុងកម្មវិធី Cambodian IDOL

ប្រភព៖ HM HDTV | Cambodian Idol

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ