ភ្នំពេញ, (ស៊ិនហួ)៖ កុមារកម្ពុជា ៣នាក់បន្ថែមទៀត ត្រូវបានគេពិនិត្យឃើញថា មានផ្ទុកមេរោគ EV-71 កាលពីចុងសប្តាហ៍កន្លងទៅនេះ ហើយ២នាក់ ក្នុងចំណោមពួកគេទាំងនោះ បានស្លាប់ ដែលធ្វើឲ្យចំនួន កុមារ ដែលទទួលមរណភាពចាប់តាំងពីខែមេសា មកនោះ កើនឡើងដល់ ៥៦នាក់។ នេះបើតាមការ បញ្ជាក់ពីមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃអង្គារ ទី២៤ ខែកក្កដានេះ។

លោក លី សុវណ្ណ អនុប្រធាន នៃនាយកដ្ឋាន ទំនាក់ទំនង និង គ្រប់គ្រងជំងឺឆ្លងរបស់ក្រសួង សុខាភិបាល បាននិយាយថា កុមារ២នាក់ ដែលបានស្លាប់នោះ គឺស្ថិតនៅខេត្តកំពង់ចាម ហើយចំពោះក្មេងម្នាក់ទៀត ដែលឆ្លងរោគ EV-71 នោះដែរ បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរកុមារគន្ធបុប្ផា ខេត្តសៀមរាប។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានវាយប្រហារដោយមេរោគ EV-71 ដែលបង្កជាជំងឺពងបែកលើដៃ ជើង និង មាត់ (HFMD) នេះ តាំងពីខែមេសា មកម្ល៉េះ ហើយកុមារកម្ពុជាប្រមាណជា ៥៦នាក់ហើយ បានបាត់បង់ជីវិត។ ចំពោះក្រសួងអប់រំ យុវជន និង កីឡា កាលពីសប្តាហ៍មុននេះ បានបញ្ជាឲ្យបិទ សាលាមត្តេយ្យ និង បឋមសិក្សាទូទាំងប្រទេស មុនកាលកំណត់ចំនួន២សប្តាហ៍ ដែលគេសន្និដ្ឋានថា វិស្សមកាលមុនកាលកំណត់នេះ ដើម្បីបង្ការនូវការរីករាលបន្ថែម ពីជំងឺខាងលើនេះ៕

Photo by DAP-NEWS

រោគសញ្ញា EV-71 ដែលកើតលើកុមារកម្ពុជា

ប្រែសម្រួលៈ ឥន្ទ វុត្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]