រាជធានីភ្នំពេញ​​ ៖ រថយន្ត​យីឌុប​ ពណ៌ស​ ​មួយគ្រឿង​​បើក​បរ​ដោយ​​បុរស​ម្នាក់​​​យ៉ាង​លឿន​​​​​បាន​វ៉ា​ម៉ូតូ​មួយ​ គ្រឿង​ក៏​ជ្រុលទៅបុក​ម៉ូតូ​វ៉េវពណ៌​​ក្រហម​ចំពី​ក្រោយ​អូស​​​ប្រហែល​​​១០០​ ម៉ែត្រ​ ទើប​​រថយន្ត​​​​ទៅ​មុខ​លែងរួច​​​​​បណ្តាលឱ្យ​​​​បុរស​ម្នាក់របួស​ធ្ងន់​ធ្ងរ ​ត្រូវ​រថ​យន្ត​​​​សាមុយ​​ដឹក​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ ។  ហេតុ​ការណ៍​​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣៥​នាទី​យប់​​ថ្ងៃទី​២២ កក្កដា តាម​បណ្តោយ​ផ្លូវ​លេខ១៩៨៦ សង្កាត់​​ភ្នំពេញថ្មី ខណ្ឌ​​សែនសុខ។ ជន​រងគ្រោះ​​ឈ្មោះ​ជ័យ​ សីហា អាយុ២០ឆ្នាំ  ​ជា​កម្មករ​រោងចក្រ​ស្នាក់​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែនជ័យ ។

តាម​​​ប្រភព​ព័ត៌​មាន​ពីមន្ត្រី​សមត្ថ​កិច្ច​ខណ្ឌ​ សែនសុខបាន​ឱ្យ​ដឹងថា មុនពេល​កើត​ហេតុ​រថយន្ត​យីឌុប​ពណ៌សដែល​មាន​ដឹក​បន្លែ​ពេញ​រថយន្ត​​បើក​បរ​ ដោយ​បុរស​ម្នាក់​​មិន​ស្គាល់​​អត្តសញ្ញាណ​​​​បាន​បើក​យ៉ាងលឿន​តាម​ផ្លូវ​ លេខ១៩៨៦ ក្នុងទិសដៅ​​​ពីកើតទៅ​​លិច​​ ពេល​​មក​ដល់​ចំណុច​កើត​ហេតុ​បើក​វ៉ា​​ម៉ូតូ​​មួយគ្រឿង​ក៏ជ្រុល​ទៅ​បុក​​​​ ម៉ូតូ​វ៉េវ​ពីក្រោយ​បណ្តាល​ឱ្យ​​បុរស​ម្នាក់​​ជាអ្នក​បើក​ម៉ូតូ​​ខ្ទាត​​​​ ចេញពី​​​​មុខ​​រថយន្ត​​ដួល​រងរបួស​ធ្ងន់​ធ្ងរត្រូវ​​​​រថយន្ត​​​​សាមុយ​​​ ដឹក​យក​ទៅសង្គ្រោះ​​បន្ទាន់​នៅមន្ទីរពេទ្យ​ឯកជនមួយ ។​ ឯរថយន្ត​យីឌុប​​នោះ​បាន​ព្យាយាម​បើករត់​​​​បាន​ប្រហែល​​១០០​ម៉ែត្រ​​ក៏ឈប់​​ ព្រោះ​ម៉ូតូ​​​​​របស់​ជនរងគ្រោះ​​​កៀប​ជាប់​នៅ​ក្រោម​រថយន្ត​​ត្រង់​កង់​​​​ មុខខាង​ស្តាំ ។

ក្រោយ​​​ពេល​កើត​ហេតុ​​ប៉ូលិស​​ចរាចរ​បាន​ចុះ​​​មក​​ វាស់​វែង​​​​យក​រថយន្ត​និងម៉ូតូ​​ទៅ​រក្សាទុកនៅ​អធិការដ្ឋាន​ខណ្ឌសែនសុខ​ រង់ចាំ​ដោះស្រាយ​ជាក្រោយ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]