ចិន៖ រឿងដ៏គួរឲ្យសង្រេង និងរន្ធត់មួយ បានកើតឡើង លើក្មេងប្រុស អាយុ២ឆ្នាំម្នាក់ ដែលគេត្រូវបាត់បង់ ដៃមួយកំណាត់ ដោយសារតែ សត្វខ្លាពណ៌ស មួយក្បាល នៅលើសួនសត្វ មួយកន្លែង បន្ទាប់ពីក្មេងប្រុសនោះ បានដាក់ដៃ ចូលទៅក្នុងទ្រុង។


ក្មេងប្រុសរងគ្រោះ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុស ដែលទើបចេះដើរ តេះតាស់ មិនស្គាល់ឈ្មោះ មានអាយុ ២ឆ្នាំម្នាក់ បានទៅលេង នៅឯសួនសត្វ Bifeng Gorge ក្នុងទីក្រុង Ya’an ខេត្តស៊ីឈាន់ នៃប្រទេសចិន ហើយត្រូវបាន សត្វខ្លាពណ៌ស ប្រភេទ Bengal មួយក្បាល ខាំដាច់ដៃ បន្ទាប់ពីក្មេងប្រុសនោះ បានដាក់ដៃ ចូលទៅក្នុងទ្រុង របស់វា។

ជាមួយគ្នានេះដែរ សត្វខ្លាដ៏សាហាវ មួយក្បាលនោះ បានខាំដៃ ក្មេងប្រុសនោះជាប់ មិនលែង ហើយបានប្រឹងខាំ ហែកសាច់ រហូតដល់ដាច់ ត្រឹមកែងដៃ តែម្តង។

គួរបញ្ជាក់ផងដែរថា ក្រោយពេលកើតហេតុ ក្មេងប្រុសអភ័ព្វនោះ ត្រូវបានគេ ប្រញាប់ប្រញាល់ បញ្ជួនទៅកាន់ មន្ទីរពេទ្យ ក្នុងទីក្រុង Ya’an ដើម្បីព្យាបាលរបួស ប៉ុន្តែអ្វីដែល គួរឲ្យសោកស្តាយនោះ គឺគ្រូពេទ្យ មិនមានលទ្ធភាព ដើម្បីជួយព្យាបាលដៃ ដែលបានដាច់ ត្រឹមកែងដៃនោះ បានទេ។

យ៉ាងណាមិញ ហេតុការណ៏ខាងលើនេះ អាចបណ្តាលមកពី ការធ្វេសប្រហែល មួយពេល របស់ឪពុកម្តាយ ឬអាណាព្យាបាល របស់ក្មេងប្រុស ខាងលើ ទើបបង្កឲ្យមាន រឿងហេតុបែបនេះ កើតឡើង។

នេះអាចជា មេរៀនមួយផងដែរ សម្រាប់អាណាព្យាបាល ទាំងអស់ សូមមេត្តាប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ចំពោះបុត្រធីតា  នៅពេលនាំពួកគេ ទៅលេងសួនសត្វ ដែលមានសត្វសាហាវៗ បែបនេះ ឬក៏កន្លែងដែលអាច បង្កគ្រោះថា្នក់ផ្សេងៗ ជៀសវាង មានវិប្បដិសារី នៅថ្ងៃក្រោយ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]