ភ្នំពេញ៖ ករណីផ្ទុះអាវុធ មួយគ្រាប់ នៅធនាគារ អូរីហ្វាយនែន សាខាសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥នេះ ជនរងគ្រោះគឺជាសន្តិសុខ នៅធនាគារតែម្តង ដោយឡែកជនបង្ក ជាមន្រ្តីអាវុធហត្ថ ។

មិត្តភ័ក្តិជនរងគ្រោះ ឈ្មោះ សុខ នាថ បានប្រាប់យ៉ាងខ្លីថា ជនរងគ្រោះមានឈ្មោះ អាន រង្សី ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងត្របែក ត្រូវគ្រាប់កាំភ្លើង មួយគ្រាប់ ចំដៃដោយសារតែជនបង្ក ជ្រុះកាំភ្លើងហើយ រាលកៃផ្ទុះ ។

តាមសមត្ថកិច្ច បានបញ្ជាក់ថា ម្ចាស់កាំភ្លើង ដែលធ្វើអោយជ្រុះ ហើយរាលកៃនេះ មានឈ្មោះ ហ៊ុន សុផល ជាមន្រ្តីអាវុធហត្ថ ប៉ុន្តែមិនដឹងបម្រើ នៅអង្គភាពណា នោះទេ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]