កូរ៉េខាងត្បូង៖ ឃ្លីបវីដេអូសិចមួយ បាននឹងកំពុងល្បីសុះសាយ ពេញអនឡាញ ក្នុងប្រទេសកូរ៉េ ខណៈអ្នកលេង បណ្តាញសង្គម​ បានគិតថា តួស្រី ក្នុងវីដេអូនោះ ជាតារាសម្តែងស្រី Lee Si Young។

អ្នកលេងអ៊ីនធឺណែត មួយចំនួន បានចោទ ជាសំនួរថា វីដេអូសិចមួយនោះ ជាតារាសម្តែងស្រី​ Lee Si Young ពិតមែន  ឬក៏មិនមែន ព្រោះថាមនុស្សស្រី ​ក្នុងវីដេអូនោះ គឺពិតជាស្រដៀង នឹងនាងខ្លាំង ណាស់។


តួស្រីក្នុងវីដេអូសិច ដែលគ្រប់គ្នា គិតថា ជានាង Lee Si Young 

ក្នុងនោះដែរ ក៏មានជនអនាមិក បានអះអាងថា តួស្រី នៅក្នុងវីដេអូនោះ គឺពិតជានាងមែន។ ជនអនាមិកនោះ បានបន្ថែមឲ្យដឹងថា "វាជាវីដេអូផ្ទាល់ខ្លួន របស់នាង Lee Si Young ដែលភ្នាក់ងារ របស់នាងជាអ្នកថត ហើយនាង ក៏បានទទួលស្គាល់ថា វាជារឿងពិត និងថែមទាំង ចង់សម្លាប់ខ្លួន ទៀតផង"។

វីដេអូឃ្លីបនោះ បានក្លាយជាប្រធានបទ ដ៏ក្តៅគគុកមួយ នៅក្នុងប្រទេសកូរ៉េ ដែលមានមនុស្សជាច្រើន បានលើក យកមកនិយាយ។​ ដូច្នេះហើយ កម្មវិធីទូរទស្សន៍ របស់ MBC បានតាមដាន និងស៊ើបអង្កេតក្នុងករណីនេះ យ៉ាងលម្អិតផងដែរ ថាវីដេអូសិចនោះ ពិតជារបស់តារាសម្តែងនាង Lee Si Young មែន ឬក៏ មិនមែន។


តារាសម្តែងស្រីកូរ៉េ នាង Lee Si Young

បន្ទាប់ពីធ្វើការប្រៀបធៀប ភិនភាគ រវាងនាង Lee Si Young និងតួស្រីក្នុងវីដេអូសិចនោះរួចមក បានបង្ហាញថា វាមានចំណុច ខុសគ្នា ដោយតួស្រីនៅក្នុងវីដេអូ គឺមានប្រជុយ ខាងលើដោះ ប៉ុន្តែសម្រាប់នាង Lee Si Young វិញ គឺមិនមាននោះទេ។

អ្នកតំណាងឲ្យនាង Lee Si Young បានធ្វើការថ្លែង សន្ទរកថាដូចនេះថា៖ "នេះជារឿងអាម៉ាសបំផុត ដែលកើតឡើងលើមនុស្សស្រី ហើយវាធ្វើឲ្យក្លាយជារឿង ដ៏អាក្រក់បំផុតសម្រាប់ខ្លួននាងផងដែរ ទោះបីវាមិនមែនជារឿង ពិតក៏ដោយ។​ នាង Lee Si Young បានទទួលដំបៅមួយ ដែលមិនអាចព្យាបាលបាន។ បើយោងតាមច្បាប់ បុគ្គលណាដែល ពាក់ព័ន្ធ ជាមួយនឹងពាក្យចចាមអារ៉ាម អាចជាប់គុកពី ៧ឆ្នាំ  ឬក៏បង់ប្រាក់ ចំនួន៥០លានវ៉ុន (ប្រហែល ៤ម៉ឺនដុល្លារ)"៕


តារាសម្តែងស្រីកូរ៉េ នាង Lee Si Young

ប្រភព បរទេស

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]