កូរ៉េខាងត្បូង៖ តារាហ្វេសប៊ុក ស៊ិចស៊ីម្នាក់ ត្រូវបានអ្នកលេង បណ្តាញសង្គម ភ្ញាក់ផ្អើល ពេលឃើញរូបថត ពិតរបស់នាង​។

ស្រីស្អាតម្នាក់ ដែលមានគណនីហ្វេសប៊ុក ឈ្មោះ Jung Sarang  បានធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍ យ៉ាងខ្លាំង ពីរូបសម្ផស្ស ដ៏សែន Cute និងរាង ស្លីមស្រឡូន របស់នាង។

ប៉ុន្តែទោះជាយ៉ាងណា រឿងរ៉ាវពិត របស់នាង ត្រូវបានលាតត្រដាង ដោយអ្នកលេង បណ្តាញសង្គម ជាច្រើននាក់ បានឃើញនូវ រូបថតពិត របស់នាង មួយសន្លឹក ហើយធ្វើការ ប្រៀបធៀប គឺពិតជា ខុសគ្នា ដាច់តែម្តង។

បន្ទាប់ពីរូប ថតនោះ ត្រូវបានល្បី ពេញអ៊ិនធើណេត ក៏មានមនុស្ស ជាច្រើន បានបញ្ចេញមតិ រៀងៗខ្លួន ដែលសឹងតែ មិនជឿ នឹងភ្នែកថា ធាតុពិតរបស់ តារាហ្វេសប៊ុក រូបស្រស់ម្នាក់នោះ គឺបែបនោះសោះ។

ហើយពួកគេ ក៏បានសរសេរថា៖ "ខ្ញុំមិនដឹងថា តើម្នាក់នេះ ជានរណានោះទេ ប៉ុន្តែអ្នកទាំងអស់គ្នា អាចប្រាប់ខ្ញុំថា នេះជារូបថត កែក្នុងកម្មវិធី Photoshop។ មុខរបស់នាង មើលទៅ ខុសពីធម្មតា ពិតមែន"។

"ខ្ញុំស្អប់មនុស្សបែបនេះណាស់ ដែលជាមនុស្ស យករូបថតកែ ហើយគិតថា ជាមុខមាត់ ពិតរបស់ខ្លួន"។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីធ្លាយរូបពិត របស់ស្រីស្អាតម្នាក់នេះ រួចមក គឺគណនីហ្វេសប៊ុក របស់នាង ត្រូវបានលុបចោល ហើយសូម្បីតែ គណនី ក្នុងអ៊ិនស្តាក្រាម ក៏នាងដាក់ Private (ឯកជន) ផងដែរ៕

តោះក្រឡេកមើលរូបថតរបស់នាងទាំងអស់គ្នា៖






រូបថតកែរបស់តារាហ្វេសប៊ុក Jung Sarang


រូបថតពិត របស់នាង

ប្រភព Koreaboo

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]