តួកគី៖ ក្រុមឆ្មាំងសមុទ្រ បានចេញ ប្រតិបត្តិការ ជួយសង្គ្រោះ ក្មេងស្រី អាយុ ១០ខែម្នាក់ ដែលបាន រសាត់អណែ្តត ជាមួយពោង នៅលើផ្ទៃសមុទ្រ រហូតទៅដល់ តំបន់ទឹកជ្រៅ ចម្ងាយជិត មួយគីឡូម៉ែត្រ ពីឆ្នេរសមុទ្រ។

ហេតុការណ៍ ដ៏អាក្រក់ ដែលកើតឡើង ពីការធ្វេសប្រហែស របស់ឪពុកម្តាយ ខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី៣ ខែកក្កដា កន្លងទៅនេះ នៅឯឆ្នេរសមុទ្រ មួយកន្លែង ក្នុងទីក្រុង Kucukkuyu នៃប្រទេសតួកគី។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ដែលមាន អាយុ១០ឆ្នាំ ម្នាក់នោះ មានឈ្មោះ Melda Ilgin ត្រូវបាន ឪពុកម្តាយ របស់នាង ដាក់នាងនៅលើ ពោងអណ្តែតទឹកមួយ ហើយក្រោយមក ក្នុងកំឡុងពេល ដែលពួកគាត់ កំពុងគេងហាលថ្ងៃ នៅលើឆ្នេរខ្សាច់ ភ្លេចខ្លួន នាងក៏បានរសាត់ អណ្តែតទៅឆ្ងាយ ពីច្រាំងសមុទ្រ ចម្ងាយរហូតដល់ ជិត១គីឡូម៉ែត្រ ឯណោះ។

ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ភ្លាមៗ ក្រោយពីឃើញ មានក្មេងអណ្តែត ទៅឆ្ងាយដូចនោះ អ្នកនៅងូតទឹកលេង នៅឯឆ្នេរសមុទ្រ នោះ បានព្យាយាមនាំគ្នា ហែលទឹកសំដៅទៅ ជួយសង្គ្រោះ ក្មេងស្រីនោះ ផងដែរ ប៉ុន្តែនាងបានអណ្តែត ទៅឆ្ងាយ ទៅហើយ ទើបក្រោយមក ក្រុមឆ្មាំងសមុទ្រ បានចេញ ប្រតិបត្តិការណ៍ ជួយសង្គ្រោះ តែម្តង។

ការជួយសង្គ្រោះ ក្មេងស្រី Melda ត្រូវបានប្រើប្រាស់ កាណូតសមុទ្រ ល្បឿនលឿនមួយគ្រឿង ហើយជាសំណាងល្អ ក្មេងស្រីនោះ គេងលក់ មិនដឹងថាខ្លួន ត្រូវអណ្តែតមកឆ្ងាយ បែបនេះឡើយ។ បន្ទាប់មក ក្រោយពីក្រុមសង្គ្រោះ ទៅដល់គោលដៅ ឆ្មាំងសមុទ្រម្នាក់ ក៏បានលោតចូល ទៅក្នុងទឹក ដើម្បីជួយស្រង់ យកក្មេងស្រីនោះ មកវិញ ដោយនាង មិនមាន ទទួលរងគ្រោះថ្នាក់ អ្វីឡើយ៕








ក្មេងស្រី Melda Ilgin និងម្តាយ ក្រោយពេលជួយសង្គ្រោះ

ប្រភព singaporeseen

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]