ចិន៖ នារីវ័យក្មេងម្នាក់ ស្លុត ចិត្ដ ជាខ្លាំង និងស្រែកហៅប្ដី ដោយសារតែ បាត់សុដន់ មួយចំហៀង ក្រោយពីដឹងខ្លួន បន្ទាប់ពី ទទួលការ ព្យាបាល ពង្រីកសុដន់ ជាលើកទី២។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីឆ្នាំមុន នារីខាងលើ ដែលមាន ឈ្មោះថា  Liu អាយុ ២៤ឆ្នាំ បានចំណាយប្រាក់ ជាង ៦,០០០ ដុល្លារអាមេរិក ដើម្បី ពង្រីកសុដន់ ពី ទំហំ  A ទៅ B សម្រាប់ថ្ងៃ អាពាហ៍ពិពាហ៍ របស់ខ្លួន។ តែបន្ទាប់ពី ទទួលការ វះកាត់រួចមក នាងបែបជា មានអារម្មណ៍ មិនសូវសុខ និងអាការៈឈឺសុដន់ ជាខ្លាំង ប្រហែលជា កន្លះឆ្នាំ។ ជាមួយគ្នានោះ នាងត្រូវបាន ប្រទះឲ្យឃើញថា នាងទទួលរងនូវ ផលប៉ះពាល់ ត្រង់កន្លែងស្លាកស្នាម ដែលនាង ធ្លាប់វះកាត់ ត្រង់សុដន់នោះ។ 

យ៉ាងណាមិញ នាងក៏ទទួលការ វះកាត់ជាលើកទី២ ដើម្បីធ្វើការ ព្យាបាលអាការៈ នាងខាងលើនេះ កាលពី ថ្ងៃទី ២៦ ខែមិថុនា មុននេះ ប៉ុន្ដែ លទ្ធផល នោះ នៅពេល ដែលនាង ងើបឡើង គឺនាង បានបាត់សុដន់ មួយចំហៀង។ តែ បុគ្គលិក ដែលធ្វើការ នៅក្នុង​គ្លីនិកនេះ បែរជា ប្រកែកថា ពួកគេ គ្រាន់តែ ដកយកនូវ សុដន់ក្លែងក្លាយ ចេញប៉ុណ្ណោះ មិនមែន កាត់ដោះម្ខាង ដូចដែលនាង អះអាងនោះទេ។ មួយវិញទៀត មូលហេតុ ដែលពួកគេ ដករបស់នោះចោល ដោសារតែ  លក្ខខណ្ឌ នៃបេះដូងរបស់ អ្នកជំងឺ (នារីរងគ្រោះ) មិនអាច ទទួលយក ឬបដិសេធ ក្នុងការ ដាក់របស់ថ្មីចូល។ 

សម្រាប់ពេលនេះ ខាងគ្លីនិក និងនារីរងគ្រោះ កំពុងតែ ធ្វើការចរចាគ្នា ដោយខាងគ្លីនិក នឹងសងជំងឺចិត្ដ ៨០,០០០ ដុល្លារអាមេរិក៕









រូបភាព រន្ធត់ចិត្ដរបស់ នាងនៅក្នុងគ្លីនិក 


រូបភាព​មុនវះកាត់

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]