រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​​មាន​ជំងឺ​ផ្លូវចិត្ត​ម្នា ក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ចង.ក​ធ្វើ​ អត្តឃាត​​ នៅ​ក្នុង​បង្គន់​ នៃ​មន្ទីរពេទ្យ​មិត្តភាព​ ខ្មែរ-សូ​វៀត ​ក្រោយ​ពី​ប្រាប់​ប្អូនស្រី ​របស់​ខ្លួន​ម្នាក់​ថា​ ទៅ​បត់ជើង​ ​បង្ក​ឱ្យ​មាន ការ​ភ្ញាក់ផ្អើល ​​កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក ថ្ងៃ​ ទី​៣ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ក្នុង​បង្គន់​ អគារ​ព្យាបាល​ ជំងឺផ្លូវចិត្ត ​នៃ​មន្ទីរ​ ​ស្ថិតនៅ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ​ យ៉ា​ន ឌៀប អាយុ​៤០​ឆ្នាំ ដែល​ត្រូវជា​ប្អូន​របស់​ស្ត្រី​រង​គ្រោះ​បាន​និយាយ​​ថា បងស្រី​របស់​គាត់​ដែល​បាន​ចង.ក​សម្លាប់​ខ្លួន​នេះ​​ឈ្មោះ ​យ៉ាន ខន អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ភ្នៅ ឃុំ​ព្រែក​ភ្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ​ដោយ​មាន​​ជំងឺផ្លូវចិត្ត​​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ។​ ​កន្លង​មក ​បងស្រី​​គាត់​​បាន​​មក​​ព្យាបាល​ និង​បើក​ថ្នាំ​ព្យាបាល​ជំងឺផ្លូវចិត្ត​នៅ​ទី​នេះ​ចំនួន​២ទៅ​៣​លើក​មក​ហើយ​ ។​

​​នៅ​​ព្រឹក​មុន​ពេល​កើត ​រូប​គាត់​បាន​ជូន​បង​ស្រី​​​មក​បើក​ថ្នាំ​ម្តងទៀត នៅ​ពេល​ដែល​កំពុង​តែ​អង្គុយ​រង់ចាំ​បើក​ថ្នាំ​នោះ​ បងស្រី​​​​បាន​ប្រាប់​​គាត់​ថា ​​ទៅ​បត់ជើង​ ​។ ​ដោយ​អង្គុយ​រង់ចាំ​​​យូរ​ពេក​មិនឃើញ​ត្រឡប់​មក​វិញ គាត់​​ក៏​​​ដើរ​​ទៅ​រក​បង​ស្រី​ ​ស្រាប់តែ​​ឃើញ​មាន​មនុស្ស​ជា​ច្រើន​មានការ​រ​ភ្ញាក់ផ្អើល​ថា មាន​មនុស្ស​ចង.ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បង្គន់​ ។​ ពេល​​នោះ​ រូប​គាត់​ក៏​បាន​រត់​ចូល​ទៅ​មើល​​ គឺ​ជា​បង​ស្រី​របស់គាត់​ ​ហើយ​​​ប្រញាប់​​ស្រាយ​ខ្សែ​ទម្លាក់​​​​ ប៉ុន្តែ​គាត់​បាន​ស្លាប់​បាត់​ទៅហើយ ។​

​​ក្រោយ​ពេក​កើតហេតុ​ ​​អាជ្ញាធរ​មូលដ្ឋាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​ និង​កោសល្យវិ​ច័យ​ផង​ដែរ សព​របស់​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​របស់​មន្ទីរពេទ្យ​មិត្តភាព​ ខ្មែរ-សូ​វៀត ជួយ​ដឹក​​​យក​ទៅ​ស្រុក​កំណើត​​ ​ដើម្បី​រៀប​ចំ​​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ ​៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]