រាជធានីភ្នំពេញ ៖ ​ទីបំផុតទៅបុរសម្នាក់​ដែលគេឃើញក្នុងវីដេអូ ឃ្លីប​ ប្រើអំពើហិង្សាទះ កំផ្លៀង​សិស្ស ស្រីម្នាក់នៅក្នុងវិទ្យាល័យ ជា ស៊ីម បឹងកេងកង​កាលពី​ រសៀលថ្ងៃទី០១​ កក្កដា ២០១៥​ ជាមន្រ្តីរាជការនៅ​ ទីស្តីការគណៈរដ្ឋមន្រ្តី​ ឈ្មោះ ទេព ឃុន​ អាយុ៤៩ឆ្នាំ ​ស្នាក់នៅផ្ទះលេខ ​២០JF​ ក្រុម២ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ​ខណ្ឌចំការមន ។

រីឯជនរងគ្រោះ​ជាសិស្សស្រី ​ឈ្មោះ ញ៉ែម ចាន់ធី ​អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះ លេខ២៩​ ក្រុម២៣​ ភូមិ៣ ផ្លូវ២៩៤ ​សង្កាត់បឹងកេងកង១​ ។ មកដល់​រសៀល​ថ្ងៃទី ០២ កក្កដានេះ ​ជនដៃដល់ដែល​ត្រូវ ឃាត់ខ្លួន​ក្រោយពេល កើតហេតុនោះ ​កំពុងសាកសួរនិង ឃុំខ្លួន​នៅអធិការនគរបាល​ ខណ្ឌចំការមន ។

ផ្ដល់សិទ្ធដោយ កោះសន្ដិភាព

ទស្សនាវីដេអូទីមួយ៖

ចុចទីនេះ ដើម្បីទស្សនាវីដេអូទី២..


រូបភាពពីហ្វេសប៊ុក

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]