ម៉ិចស៊ីកូ៖ វាជាសកម្មភាព ដ៏ផ្តេសផ្តាសបំផុតមួយ សម្រាប់ក្មេងស្រី ទេសចរម្នាក់ ដែលនាងបាន លោតចូលក្នុង ទីតាំងចិញ្ចឹមក្រពើ នៃសួនសត្វមួយកន្លែង ទាំងដែលខ្លួន មិនចេះរបៀប ការពារខ្លួន និងទប់ទល់ ពីការវាយប្រហារ ពីសត្វក្រពើ បន្តិចនោះឡើយ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ទិដ្ឋភាពដ៏ មិនគួរឲ្យជឿនេះ កើតឡើងនៅក្នុង សួនសត្វ ​La Pastora នៃទីក្រុង Monterrey របស់ប្រទេស ម៉ិចស៊ីកូ ដែលនារីវ័យក្មេង ម្នាក់នោះត្រូវ បានគេដឹងថា មានឈ្មោះ Stacy Alejandra Torres Cuellar បានសម្រេចចិត្ត រុកចូលក្នុង ទីតាំងចិញ្ចឹម សត្វក្រពើ ដែលជាកន្លែង ហាមឃាត់របស់ សួនសត្វមួយនេះ ដោយមិនដឹង ពីមូលហេតុពិត ដែលជំរុញឲ្យ នាងធ្វើបែបនេះឡើយ។

បើយើងមើលតាម វីដេអូដែល ថតតាមទូរស័ព្ទដៃ មិត្តភក្តិរបស់នាង Cuellar នោះយើងនឹងបាន សកម្មភាពដែល នាងបានផ្លោះរបង ចូលក្នុងបរិវេណ ចិញ្ចឹមក្រពើ រួចក៏បាន ដើរបន្តិចម្តងៗ ទៅរកសត្វក្រពើ មួយក្បាលដែល កំពុងតែដេកស្ងៀម។ បន្តិចក្រោយមក នារីចិត្តសឿង ម្នាក់នេះក៏បាន យកដៃទៅ ប៉ះខ្នងសត្វក្រពើ នោះទៀតដែល លើកនេះគឺ ប្រហែលជា មិនដូចទៅ នឹងការគិត របស់នាងឡើយ ព្រោះថាក្រពើនោះ បានបម្រះរួច បកក្បាលមក ត្របាក់នាង Cuellarវិញតែម្តង។

តែជាសំណាងល្អ Cuellar ដកថយទាន់ ហើយគួបផ្សំ ទៅនឹងសត្វក្រពើ នោះហាក់ដូចជា មិនចង់វាយ ប្រហារនាង ម្តងទៀតនោះ ទើបធ្វើឲ្យនាង អាចឡើងមក ខាងលើចេញ ពីបរិវេណ ចិញ្ចឹមក្រពើ នោះដោយសុវត្ថិភាព តែទាំងព្រលឹងចុងសក់។

ជុំវិញរឿងរ៉ាវនេះដែរ Fustavo Sepulveda អ្នកសម្របសម្រួល នៃសួនសត្វ La Pastora បានបញ្ជាក់ថា “ខាងសួនសត្វ របស់យើង បានធ្វើការ ថ្កោលទោសចំពោះ សកម្មភាពរបស់ នាង Cuellar ហើយចាប់ពី ពេលនេះទៅ ផងដែរនាង នឹងត្រូវហាមឃាត់ មិនឲ្យចូល មកក្នុងសួនសត្វ ម្តងទៀតឡើយ”៕

គួរបញ្ជាក់ផងដែរថា នេះគឺជា សកម្មភាពផ្តេសផ្តាស និងល្ងង់ខ្លៅ មួយរបស់នារី វ័យក្មេងរូបនោះ ដែលខ្លួនមិនមែន ជាអ្នកជំនាញ អ្វីទាំងអស់ តែបែរជាហ៊ាន ទៅប្រលែងលេង ជាមួយសត្វក្រពើ ទាំងងងិតងងុល បែបនោះទៅវិញ៕


នាង Cuellar ពេលដែលកំពុង ដើរទៅរក សត្វក្រពើកំពុង​ ដេកស្ងៀម នៅក្នុងបរិវេណ របស់វា

ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]