កំពង់ធំៈ គ្រូមន្តអាគមអូមអាម ល្បីខាងធ្វើស្នេហ៍ ដោះអំពើព្យាបាលជំងឺ មានសក្តិយ័ន្ត ពេញខ្លួនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ស្រុកសន្ធុក ឃាត់ខ្លួន បន្ទាប់ពីមានជនរងគ្រោះ ជាស្ត្រី មានប្តី មានកូនរហូតដល់ ទៅ៤នាក់ ម្នាក់ប្តឹងចោទ ប្រកាន់ថា គ្រូមន្តអាគមនេះ ចាប់រំលោភខ្លួនខណៈខ្លួនមានជំងឺ ទៅរកគ្រូ ខាងលើឱ្យជួយព្យាបាល ។

ការឃាត់ខ្លួនគ្រូមន្តអាគម អូមអាមខាងលើនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនេះ នៅក្នុងអាស្រម របស់ខ្លួន ដែលមានទីតាំង នៅភូមិអូរកោះគគី ឃុំជ្រាប់ ស្រុកសន្ធុក ខេត្តកំពង់ធំ ត្រង់ចំណុចផ្លូវ ចូលភ្នំស្រះខ្ចៅ ។

គ្រូមន្តអាគម ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ជួន សំអាត អាយុ៣២ឆ្នាំ មានទីលំនៅចំណុចឃាត់ខ្លួន។ ចំណែកឯស្រី្តរងគ្រោះ ដែលដាក់ពាក្យប្តឹង ត្រូវបានគេស្គាល់ឈ្មោះ ឌ.ស អាយុ៤០ រស់នៅភូមិស្រែស្រម៉ ឃុំទីពោធិ៍ ស្រុកសន្ធុក ខេត្តកំពង់ធំ ។

យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះ ដែលកើតជំងឺម្រេញពកក ព្យាបាលមិនដាច់ បានមកពឹងពាក់ឱ្យគ្រូមន្តអាគមខាងលើ ជួយព្យាបាល បន្ទាប់ពីទទួលព័ត៌មានថា គ្រូខាងលើ ព្យាបាលពូកែសក្តិសិទ្ធិ ហើយការព្យាបាលនេះ គឺប្រព្រឹត្តតាំងពី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ មកម្ល៉េះ ។ ប៉ុន្តែខណៈមកពឹងពាក់ និងដេកនៅព្យាបាលផ្ទះគ្រូ ស្រាប់តែគ្រូអមអាមខាងលើ អះអាងថា បើសិនចង់ព្យាបាល ឱ្យជាដាច់ ទាល់តែ មានទឹកកាមញីឈ្មោល បញ្ចូលគ្នា ទើបជាសះស្បើយ។ បន្ទាប់មកគ្រូអាគម បានឱ្យគាត់ចូលទៅក្នុងបន្ទប់មួយ ដែលមានទីតាំង នៅជាប់នឹងអាសនៈ របស់គាត់ រួចហើយ ឱ្យនាងឡើងលើគ្រែលាត់សារ៉ុង ហើយចំតិតគូទ ស្រាប់តែគ្រូអាគម ធ្វើសកម្មភាព រំលោកគាត់ពីក្រោយ រហូតដល់បានសម្រេចតែម្តង កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា កន្លងទៅ ។

ខណៈសមត្ថកិច្ច ធ្វើការឃាត់ខ្លួន គ្រូមន្តអាគម ខាងលើបានឆ្លើយ សារភាពថា រូបគេពិតជាបានរួមរ័ក្ស ជាមួយស្រ្តីខាងលើមែន ប៉ុន្តែមិនមែនជាលើកទី១នោះទេ គឺគ្រាន់តែនៅក្នុងឆ្នាំ២០១២នេះ មានស្រ្តីអ្នកជំងឺ ចំនួន៧០នាក់ហើយ ដែលខ្លួនបានធ្វើបែបនេះ ព្រោះជាការព្យាបាល និងធ្វើតាមបណ្តាំរបស់គ្រូធំ របស់គេ ។

នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ សមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើ ទៅតុលាការ ហើយដោយស្រ្តីរងគ្រោះ បានប្តឹងទាមទារជំងឺចិត្ត ចំនួន៤លានរៀល ។ ចំណែកអ្នកជំងឺផ្សេងទៀត គេមិនបានឃើញ មកដាក់ពាក្យបណ្តឹងនោះទេ ទំនងជាមានការខ្មាស់អៀន ខា្លចអាម៉ាស ឬក៏ខ្លាចក្រុមគ្រួសាររករឿងជាដើម ខណៈបើដឹងថា ខ្លួនបានចាញ់បោកផុងខ្លួនផុងប្រាណ ដោយសារគ្រូអូមអាមនេះរួចមក ។

Photo by DAP-NEWS

ដោយៈអឹម ញិប

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]