បរទេស៖ ជាធម្មតា ពេលដែលអ្នកប្រើប្រាស់ សំរេចចិត្តថាប្រើ OS (ប្រព័ន្ធប្រតិបត្តិការ) ណាមួយហើយ តែងតែទម្លាប់ប្រើវាជាប់ ហើយក៏មិនចង់ប្តូរ នាំតែពិបាក បញ្ជូនទិន្នន័យចុះឡើងនោះដែរ ព្រោះបើត្រូវប្តូរ នោះកម្មវិធីផ្សេងៗ ដែលអ្នកចូលចិត្តប្រើ នឹងត្រូវបាត់បង់ ហើយក៏ត្រូវបញ្ចូលឡើងវិញដែរ។

ស្របពេលដែល Windows 10 ជិតចេញឲ្យប្រើប្រាស់ នាពេលខាងមុខ ផងនោះ បើសិនជាអ្នកសំរេចចិត្ត ថាចង់ផ្លាស់ប្តូរការប្រើប្រាស់ទូរសព្ទ មាន OS ពី Android មកកាន់ Windows Phone វិញ គឺលែងជាបញ្ហពិបាកអ្វីទៀតហើយ។

ដើម្បីទាក់ទាញចិត្តអ្នកប្រើប្រាស់ Android ឲ្យងាកមកប្រើ Windows វិញ ក្រុមហ៊ុន​ Microsoft បានបញ្ចេញនូវ កម្មវិធីទាញយកមិនគិតថ្លៃមួយ (កំពុងដាក់ឲ្យសាកល្បង) ហៅថា «Switch to Windows Phone» ដែលអាចជួយដល់ដំណើរការ បញ្ចូនទិន្នន័យ ប្រភេទដូចជា Contacts, រូបភាព, និងទិន្នន័យ ជាច្រើនផ្សេងទៀត ចូលមកកាន់ ប្រព័ន្ធប្រតិបត្តិការរបស់ Windows បានយ៉ាងងាយស្រួល។

ជំហ៊ានដំបូង អ្នកត្រូវ ទាញយកកម្មវិធី ដូចបានជំរាបខាងលើ ដើម្បីបញ្ចូលលើ ទូរសព្ទ ទាំងពីរប្រភេទរបស់អ្នកជាមុនសិន (ទាំង Android និង Windows) តាមរយ: Link ឬ តំណភ្ជាប់ Google Play និង Windows Phone Store។ បន្ទាប់ពីទាញយករួច អ្នកអាចបើកចូលកម្មវិធី ដើម្បីជ្រើសរើស វិធីសាស្ត្រ ក្នុងការបញ្ចូនទិន្នន័យ ដែលអ្នកពេញចិត្ត ដោយក្នុងនោះ មាន ២ ជម្រើស។ អ្នកធ្វើទៅបាន តាមរយ: WiFi ក៏បាន ឬ OneDrive ក៏បាន។ តាម WiFi អ្នកអាចភ្ជាប់តាមប្រព័ន្ធឥតខ្សែ (Wireless) ដើម្បីបញ្ជូនទិន្នន័យ ពីទូរសព្ទមួយទៅមួយទៀត។ បើតាម OneDrive វិញ អ្នកអាចបញ្ជូនទិន្នន័យទៅទុក លើ​ Cloud Service របស់ Microsoft ជាមុនសិន រួចទើបបញ្ជូនបន្ត ចូលមកកាន់ទូរសព្ទ Windows Phone របស់អ្នក។

បើសិនជា កម្មវិធីណា ដែលក្រោយពេលបញ្ជូនរួចរាល់ហើយ មិនអាចដំណើរការបាន អ្នកអាចទាញកម្មវិធីបន្ថែម (third-party) ដើម្បីបំពេញលើកម្មវិធីនោះ វានឹងអាចប្រើប្រាស់វិញបានជាធម្មតាវិញ៕

 


ចំណុចងាយស្រួល សម្រាប់អ្នកដែល ធ្លាប់ប្រើ Android ងាកមកប្រើ Windows Phone វិញ

ប្រភព៖ betanews

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]