ភ្នំពេញ៖ តារាសម្តែងជើងចាស់ លោក​ យុត្ថា រ៉ាឆានី បានបកស្រាយ ​នូវមតិជាច្រើន របស់ អ្នកលេងបណ្តាញ សង្គមហ្វេសប៊ុក ដែលបានយល់ច្រឡំ លើការប្រើប្រាស់ ពាក្យពេចន៍ មួយចំនួនរបស់គាត់ នាពេលកន្លងមក។

ប្រហែលជាប្រិយមិត្ត ធ្លាប់បានឃើញ និងជ្រាប ពីសារមួយចំនួន របស់តារាសម្តែងប្រុស មាឌធំ សង្ហាររូបនេះ តាមហ្វេសប៊ុក ដែលបានបង្ហោះនូវពាក្យកំសត់ រឺក៏សោកសៅជាដើម ហើយបានធ្វើឲ្យ  មហាជនយល់ច្រឡំ និងវាយតម្លៃលើគាត់ តាមរយៈពាក្យពេចន៍ទាំងនោះ។

ដោយឃើញ ការយល់ច្រឡំបែបនេះ លោក យុត្ថារ៉ា ឆានី  បានបង្ហោះសារមួយ បកស្រាយចម្ងល់ របស់មហាជនថាពាក្យពេចន៍ទាំងនោះ ជាអារម្មណ៍ពិតរបស់រូបលោកមែន ឬមិនមែន ដើម្បីឲ្យអ្នកទាំងអស់គ្នា បានជ្រាបច្បាស់។ គាត់បានសរសេរ ក្នុងហ្វេសប៊ុក កាលពីថ្មីៗកន្លងទៅនេះថា  "សួស្តីមិត្ត ប្រិយមិត្តទាំងអស់ ជាទីគោរពរាប់អាន.. មួយរយៈចុងក្រោយនេះខ្ញុំបាន post និង recommend នូវពាក្យពេចន៍មួយចំនួន ហើយក៏ទទួលបាននូវការ like និង Comment យ៉ាងច្រើនពី បងប្អូន កូនក្មួយគួរជាទីមោទនភាព។  ត្រឡប់មកវិញក៏សូមបញ្ជាក់ អ្នកទាំងអស់គ្នាថា អី្វដែលខ្ញុំបាន Post នោះគ្រាន់ជាពាក្យពេចន៍ឃ្លោងឃ្លាខ្លះ ដែលខ្ញុំបានប្រទេះឃើញនៅតាមប្រភពផ្សេងៗ ហើយក៏ដកស្រង់មករចនាបន្ថែមហើយធ្វើការ ចែកចាយបន្តតែម្តងទៅ។ ទាំងអស់នេះ មិនមែនជាទស្សនៈ ដែលឆ្លុះបញ្ចាំងពីទឹកចិត្ត និងបេះដូងខ្ញុំទេ ។ សូមមេត្តា កុំវាយតម្លៃអី នេះគ្រាន់តែជាការផ្តោះផ្តូរ យោបល់គ្នាដើម្បី ជាមិត្តរាប់អានតែប៉ុណ្ណោះ…  ផ្ទុយទៅវិញ មានមិត្តមួយចំនួន និងទស្សនាដ្តីបានយកការ Post ទាំងនេះមក ធ្វើការបកស្រាយខុសស្រឡះ ពីជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ .. ។ ទោះបីជាយ៉ាងណា ខ្ញុំនៅតែគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការនិយមគាំទ្រ និងផ្តល់មតិជាច្រើនមកដល់ខ្ញុំ" 

តើប្រិយមិត្ត​យល់យ៉ាងណាដែរ?




សាររបស់គាត់ ដែលធ្វើឲ្យមហាជនយល់ច្រឡំ ថាជាអារម្មណ៍ពិតរបស់គាត់





ប្រភព ហ្វេសប៊ុក

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]