ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនា នេះ នៅលើទំព័រហ្វេសប៊ុក របស់នាយក្រូច បានបង្ហោះរូបថត ចំនួន៣សន្លឹក ដែលជារូបថត រវាងនាយក្រូច និងនាយជើម តារាកំប្លែង ប្រចាំស្ថានីយ៏ទូរទស្សន៏ ស៊ីធីអិន និងបានសរសេរថា “រាល់ថ្ងៃធ្វើឆ្កួត ធ្វើឡប់ ក៏ដើម្បីតែលុយដែរ!”។


នាយក្រូច និងនាយជើម តារាកំប្លែង ប្រចាំស្ថានីយ៏ទូរទស្សន៏ ស៊ីធីអិន

ទោះបីជានាយក្រូច បានបង្ហោះសារបែបនេះ ក៏ពិតមែន ប៉ុន្តែអ្នកនិយមប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា ដែលចូលចិត្ត ស្រលាញ់ និងគាំទ្រ ក្រុមកំប្លែងរបស់នាយ បាននិយាយលើកទឹកចិត្ត ថា ទោះបីជានាយ ធ្វើឆ្កួត ធ្វើឡប់មែន ប៉ុន្តែនាយ បានធ្វើឲ្យប្រជាជនខ្មែរ ជាច្រើននាក់ សើចសប្បាយ នូវរាល់ការសម្តែង របស់នាយ ហើយនាយ ក៏អាចរកលុយបាន ផងដែរ មិនមែនធ្វើឆ្គួត ធ្វើឡប់ អត់ប្រយោជន៏នោះទេ។

គួរបញ្ជាក់ផងដែរថា នាយក្រូច រួចទាំងក្រុមកំប្លែង របស់នាយ ពោលគឺក្រុមកំប្លែង ស៊ីធីអិន កំពុងតែ មានឈ្មោះបោះសំលេង យ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ដោយរាល់ការសម្តែង របស់ពួកគេ សុទ្ធសឹងតែធ្វើឲ្យ អ្នកទស្សនាផ្ទុះសំណើច បំភ្លេចនូវរាល់ទុក្ខកង្វល់។ ម្យ៉ាងទៀត រាល់ឈុតឆាក សម្តែង បានបង្គប់នូវ អត្ថន័យ ក៏ដូចជាសារអប់រំ ជាច្រើន ដល់ប្រជាជនកម្ពុជាផងដែរ៕




នាយក្រូច និងនាយជើម តារាកំប្លែង ប្រចាំស្ថានីយ៏ទូរទស្សន៏ ស៊ីធីអិន

ប្រភព ៖ ហ្វេសប៊ុក

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]