ភ្នំពេញ៖ ខ្សែភាពយន្តបែបកំប្លែងមួយ "ក្រមុំសៅកែ" ដែលប្រិយមិត្តរង់ចាំទស្សនានោះ របស់ផលិតកម្ម មហាហង្ស ត្រូវបានដាក់សម្ពោធ ជាផ្លូវការហើយ នៅរោងភាពយន្ត Major Cineplex កាលពី យប់មិញ។

ខ្សែភាពយន្ត "ក្រមុំសៅកែ" ជាខ្សែភាពយន្តមួយថ្មី ដែលខុសប្លែកជាងរឿងសព្វដង ព្រោះថាផលិតកម្ម មហាហង្ស បានសម្រិតសម្រាំង និងរៀបចំ សាច់រឿងបែបកំប្លែង មិនចេះរីងស្ងួត ក្រមិចក្រមើម សើចសប្បាយ តាំងពីដើមដល់ចប់។

លោក អ៊ិន សុភិន ប្រធានផលិតកម្ម មហាហង្ស បានមានប្រសាសន៍ថា "រឿងក្រមុំសៅកែនេះ នឹងធ្វើឲ្យ អារម្មណ៍អ្នក ចូលទស្សនា មាន អារម្មណ៍ថា ស្រស់ថ្លាសប្បាយចិត្ត ព្រោះថា រឿងនេះ បានបង្កប់ ភាពកំប្លុកកំប្លែងស្ទើរតែ គ្រប់ឈុតឆាក កាច់កុងដឺដងដាក់គ្នា ហើយក៏មាន លាយលំ នឹងឈុតខ្លះ ខ្មោចលងបន្លាច ផងដែរ"។ ហើយមិនតែប៉ុណ្ណោះ រូបលោក បានបន្ថែមដែរថា "រឿងនេះ នឹងមិនឲ្យ មហាជន ខកបំណង រឺក៏ស្តាយថវិកា ក្នុងការចូលមើលនោះទេ គឺធានាថាពិត ជាល្អមើល តែម្តង"។

គួរបញ្ជាក់ផងដែរថា សិល្បករជើងចាស់ និង សិល្បករជំនាន់ ជាច្រើននាក់ បានមកចូលរួម ក្នុងថ្ងៃសម្ពោធរឿង ក្រមុំសៅកែ មានដូចជា អ្នកនាង កែវ ស្រីនាង លោក អ៊ុន សុធា លោក អូនឧស្សាហ៍  កញ្ញា  លីច័ន្ទសីហា  កញ្ញា  ដួង ស្រីពេជ្រ  លោក សុវណ្ណគីរី  និងតារា ល្បីៗជាច្រើនទៀត ហើយរឿងនេះ នឹងចាក់បញ្ចាំង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ខាងមុខនេះផងដែរ។

ចង់សើចសប្បាយមែនទេ តោះចាំកាល់ទៀត  ចូលទស្សនា រឿងក្រមុំសៅកែនេះ ទាំងអស់គ្នា៕






















តារាសម្តែង ប្រុសស្រី ចូលរួមសម្ពោធរឿង ក្រមុំសៅកែ

វីដេអូខ្លីក្នុងរឿង៖



ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ស្រីនាង