ថៃ៖ តារាសម្តែងស្រី ដ៏មានប្រជាប្រិយភាពខ្លាំង នាង Aum Patcharapa   បានប្រកាសលក់ស្បែកជើង ជាច្រើនគូ របស់នាង ជាសារធាណៈ។

កាលពីថ្មីៗនេះ តារាស្រីវ័យ ៣៦ឆ្នាំរូបនេះ បានសម្រេចចិត្ត លក់ស្បែកជើងម៉ាកល្បីៗ របស់នាង ឲ្យមហាជន ក្នុងតម្លៃថោកបំផុត ដែលមិនធ្លាប់មាន ពីមុនមក។ ចំពោះស្បែកជើងមួយគូៗ ដែលនាង បានដាក់លក់ គឺក្នុងតម្លៃ ត្រឹមតែ ១,០០០បាត (ប្រហែល ៣០ដុល្លារ) ទៅ ៥,០០០បាត ( ប្រហែល ១៤៩ដុល្លារ) ប៉ុណ្ណោះ។

ក្នុងនោះដែរ  Aum បានសរសេរសារមួយ ក្នុងបណ្តាញអ៊ិនស្តាក្រាមថា "មើលទៅ ខ្ញុំគួរតែនិយាយ ពាក្យលាហើយទៅពួកគេ ដូច្នេះខ្ញុំ អាចបើកកញ្ចប់ស្បែកជើងម៉ូតថ្មីៗ របស់ខ្ញុំ ចេញពីប្រអប់វាបានហើយ ដើម្បីឲ្យពួកគេ មានខ្យល់ដកដង្ហើមខ្លះ" 

គួរបញ្ជាក់ផងដែរថា ម៉ាកស្បែកជើងល្បីៗ របស់នាង រួមមាន Jimmy Choo,  Miu Miu,  Valentino និងម៉ាកល្បីៗផ្សេងៗទៀតជាច្រើន ហើយចំពោះ ខ្នាតទំហំ ស្បែកជើងមានលេខ ៣៦.៥  ទៅ ៣៧។ ចុះចំនែកប្រិយមិត្តវិញ ចង់បានស្បែកជើងម៉ាកល្បីៗ របស់តារាស្រី Aum ដែរទេ?


ស្បែកជើងជាច្រេើន ដែលនាងប្រកាសដាក់លក់



មនុស្សម្នាជាច្រើន នាំគ្នាមកទិញស្បែកជើង របស់នាង




ប្រភព coconut

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]