កាលពីថ្ងៃទី ០២ ដើមខែ មិថុនា ឆ្នាំ២០១៥ មុននេះ ក្រុមហ៊ុន Microsoft បានប្រកាសថា ស្មាតហ្វូន Lumia 540 ស៊ីមពីរថ្មី បានត្រូវដាក់លក់ នៅលើទីផ្សារ ហើយក្នុងតម្លៃ $169 ដោយភ្ជាប់ មកជាមួយ នូវអត្ថប្រយោជន៍ សរុបជាទឹក ប្រាក់ចំនួន $236 ផ្តល់ជូនដោយ Cellcard ។

សម្រាប់ ស្មាតហ្វូន Lumia 540 ដែលមាន អេក្រង់ HD មានភ្ជាប់នូវ សេវាកម្មជាស្រេច ដូចជា Microsoft ដូចជា Skype, Office, OneDrive សម្រាប់បង្កើន ភាពងាយ ស្រួលក្នុងជីវភាព ការងាររបស់ អ្នកប្រើប្រាស់ ខណៈដែល Lumia 540 មាន ដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ Windows Phone 8.1 ហើយអ្វីដែល កាន់តែពិសេស នោះ គឺវា អាចតម្លើងប្រតិបត្ដិការ Windows 10 នៅថ្ងៃអនាគត ផងដែរ។ ទាំងនេះ មិនទាន់អស់នោះទេ ដោយសារតែ Lumia 540 មានកាមេរ៉ាមុខ និងក្រោយ ដែលអាច ឲ្យមនុស្សជាច្រើន ថតរួមគ្នា ដោយមិនជិនណាយ។

ជាមួយគ្នានេះដែរ  Lumia 540 ក៏មាន កម្មវិធី មួយចំនួន ដើម្បី ឲ្យលោកអ្នក អាចប្រើប្រាស់ កំសាន្ដ នៅពេលដែល លោកអ្នកឈប់សម្រាក ពីការងារផងដែរ ដូចជា៖

១. កម្មវិធី Netflix ៖ (មិនគិតប្រាក់)

មនុស្សគ្រប់គ្នា តែងតែ ចូលចិត្ដ អង្គុយទស្សនា ភាពយន្ដ ជួនកាល អាច ១ឬ ២ រឿង តែនាពេលនេះ លោកអ្នកអាច សន្សំពេលវេលា និងថវិកា ដោយសារតែ  កម្មវិធី Netflix មានផ្ទុក នូវ រឿងភាពយន្ដ ជាច្រើន ដើម្បីឲ្យអ្នក កំសាន្ដ។

ជាមួយនឹង កាមេរ៉ាមុខ ដែលមានទំហំ  5 MP អ្នកគួរតែ ធ្វើរឿង ដ៏អស្ចារ្យ ២ នោះគឺ និយាយជាមួយគ្នាដោយ មើលមុខគ្នា (វីដេអូ) និង ថតរូបខ្លួនឯង (selfies) តើច្បាស់ប៉ុណ្ណាទៅ? 

២. កម្មវិធី Skype (មិនគិតប្រាក់)

៣. កម្មវិធី Lumia Selfie (មិនគិតប្រាក់)

៤. កម្មវិធីហ្គេម Candy Crush Saga (មិនគិតប្រាក់)


ដោយ ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]