ក្រចេះ៖ ជនសង្ស័យម្នាក់ក្នុងចំណោមពួកពីរនាក់ជា មុខសញ្ញាលួចនិង ឆក់កាបូប ដែលធ្លាប់ធ្វើសកម្មភាពក្នុង ខេត្តក្រចេះ ត្រូវបានអស់លក្ខណ៍ នៅពេលដែលជនម្នាក់នេះ និងបក្ខពួកម្នាក់ទៀតធ្វើ សកម្មភាព ឆក់កាបូប លុយ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ស្នាក់ការ៧០៨ ចាប់ឃាត់ខ្លួន។

មន្រ្តីកងរាជអាវុធហត្ថស្នាក់ការការពារសន្តិសុខ៧០៨ នៃទីបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តក្រចេះ បានឲ្យ ដឹងថា ករណីចោរលួចនេះ បានកើតឡើង កាលពីល្ងាច ថ្ងៃទី១៩ កក្កដា ទៅលើស្រ្តី ជនរងគ្រោះ ឈ្មោះ ពេជ្រ ចាន់ថន អាយុ៣១ឆ្នាំ មានមុខរបរ ជាអ្នកលក់គ្រឿងទេស រស់នៅ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។

លោកវរៈសេនីយ៏ត្រី មុត វណ្ណះ នាយស្នាក់ការសន្តិសុខ៧០៨ បានឲ្យដឹងថា ជនសង្ស័យដែល កម្លាំង កងរាជ អាវុធហត្ថ តាមចាប់ខ្លួនបាននេះឈ្មោះ តែម គឹមទី អាយុ២៥ឆ្នាំ រស់នៅឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ចំណែកបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។ នៅថ្ងៃកើតហេតុ ជនម្នាក់នេះ និងបក្ខពួក ម្នាក់ទៀត បានចូល ទៅទិញទឹក បរិសុទ្ឋនៅផ្ទះ របស់ស្រ្តីរងគ្រោះ ដោយជនសង្ស័យម្នាក់ទៀត នៅអង្គុយលើម៉ូតូ  ហើយនៅ ពេល ឃើញឱកាសល្អជននេះ បានកញ្ឆក់យកកាបូប លុយរបស់ស្រ្តីរងគ្រោះ ដែលទុកនៅលើគ្រែ រត់ឡើងជិះម៉ូតូ ឆ្ពោះមកកាន់ខេត្តក្រចេះ។

លោក មុត វណ្ណះ បានឲ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មានពី ស្រ្តីរងគ្រោះរួចមក រូបលោក ក៍បានដឹកនាំ កម្លាំង មន្ត្រីចុះស្ទាក់តាម មុខសញ្ញានិងឈាន ដល់ការចាប់ខ្លួនបាន ក្នុងពេលដែលជននេះ និងបក្ខពួកម្នាក់ ទៀតបាន ផ្តួលម៉ូតូរត់សំដៅចូលព្រៃនោះ។

ក្រោយពីចាប់ឃាត់ខ្លួនបាន សមត្ថកិច្ចក៏បានដកហូត ម៉ូតូឌ្រីម សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ដែលពួកគេ តែង តែជិះធ្វើសកម្មភាព និងកាបូប១ មានលុយខ្មែរ ជាង៤០ម៉ឺនរៀល លុយដុល្លារជាង១០០ដុល្លារ ស៊ីមនិងកាត ទូរសព្ទ័មួយចំនួនធំ។

លោក បានបញ្ជាក់ថា ជនម្នាក់នេះ និងបក្ខពួកម្នាក់ទៀត ដែលរត់គេចខ្លួននោះ គឺជាមុខសញ្ញាលួចឆក់ យ៉ាងសកម្មមួយ ដែលពួកគេធ្លាប់ធ្វើ សកម្មភាពជាច្រើនដងមកហើយ ។ ក្នុងនោះលោកបានអះអាងថា សមត្ថកិច្ច បានកំណត់មុខសញ្ញាជនសង្ស័យ ដែលរត់គេចខ្លួននោះបានហើយ និងកំពុងតែស្វែងរកចាប់ខ្លួន៕

www.dap-news.com

www.dap-news.com

ដោយ:DAP

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]