កំពង់ចាមៈ ការប្រកាសរកម្ចាស់ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ចំនួន១១គ្រឿង របស់ការិយាល័យ កណ្តាលនគរបាលយុត្តិធម៌ ខេត្តកំពង់ចាម មកដល់ពេលនេះ បានរកឃើញម្ចាស់ម៉ូតូចំនួន ៦គ្រឿងហើយ នេះបើតាមការឲ្យដឹង របស់លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងទទួល ផែនការិយាល័យកណ្តាល នគរបាល យុត្តិធម៌ កាលពីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២។

លោកស្នងការរង ជឹម សេងហុង ធ្លាប់មានប្រសាសន៍ ឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា កន្លងទៅថ្មីៗនេះ ដោយមានការចង្អុលណែនាំ ពីលោកឧត្តមសេនីយ៍ ឆាយ គឹមសុន ស្នងការនគរបាលខេត្ត លោកបានដឹកនាំកម្លាំងនគរបាល ក្រោមឱវាទសហការជាមួយកម្លាំងនគរបាល ស្រុកព្រៃឈរ ចុះធ្វើរដ្ឋបាលរយៈពេល២ថ្ងៃ នៅ ទឹកដីស្រុកព្រៃឈរ និងរកឃើញម៉ូតូគ្មានលិខិតសំគាល់ត្រឹមត្រូវ ដែលជនសង្ស័យ បានយកទៅលាក់ទុក នៅក្នុងទឹកដីស្រុកព្រៃឈរនោះ។

ម៉ូតូហុងដាឌ្រីម សេ១២៥ទាំង១១គ្រឿង ដែលត្រូវប្រកាសរកម្ចាស់នោះ មានទី១ សេ១២៥ សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ លេខតួរនឹងលេខម៉ាស៊ីន ៨២៧៥៧៦៤, ទី២ សេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ លេខតួ  និងលេខម៉ាស៊ីន៨៤១៣០៤៥, ទី៣ សេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន៨៤០០៥០៧, ទី៤ សេ១២៥ សេរីឆ្នាំ២០០៨ ឡើងឆ្នាំ២០១០ ពណ៌ខ្មៅ លេខតួរនឹងលេខម៉ាស៊ីន៨២៤៩៦៨៩, ទី៥ សេ១២៥ សេរីឆ្នាំ២០០៧ ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន ៨២១០០៧២, ទី៦ សេ១២៥ សេរីឆ្នាំ២០១១ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន ៨៦១០០៨៩, ទី៧ សេ១២៥ សេរីឆ្នាំ២០០១០ ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន ៨៥១៥២៨៤, ទី៨ សេ១២៥ សេរីឆ្នាំ២០១០ ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន៨៤៦០៤៨៧,ទី៩ សេ១២៥ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន ៨៥៨៦២៦៧ ម៉ូតូនេះ មានស្នាមកែលេខខ្ទង់ទី៣ គឺលេខ៨. ទី១០ សេ១២៥ សេរីឆ្នាំ២០១០ ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន ៨៥០៥៦៩០.និងទី១១ សេ១២៥ សេរីឆ្នាំ២០០៩ ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន ៨៤២៣១៧៥។

លោក ជឹម សេងហុង ស្នងការរង បានមានប្រសាសន៍នប្តទៀតថា មកដល់ថ្ងៃទី ២០ ខែកក្កដា នេះ ជាលទ្ធផលក្រោយពីការិយាល័យកណ្តាល នគរបាលយុត្តិធម៌ បានប្រកាសរកម្ចាស់ម៉ូតូទាំង១១គ្រឿង ខាងលើនោះឃើញថា មានម្ចាស់ម៉ូតូចំនួន៦គ្រឿង មកពីខេត្តសៀមរាប ។ ហើយម្ចាស់ម៉ូតូទាំង៦នាក់នោះ សុទ្ធតែបាន ស្គាល់ភិនភាគម៉ូតូរបស់ខ្លួន និងមានលិខិតសម្គាល់ត្រឹមត្រូវ។ ប៉ុន្តែការប្រគល់ម៉ូតូឲ្យទៅម្ចាស់វិញ វាជាចំណាត់ការរបស់ស្ថាប័ន អយ្យការសាលាដំបូងខេត្តកំពង់ចាម ព្រោះថា ម៉ូតូទាំង១១គ្រឿងនោះ សមត្ថកិច្ចយើងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម អស់ហើយ៕

www.dap-news.com

ដោយៈនួន សត្យា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]