ខេត្តកំពង់ចាម ៖ ម៉ូតូ​ម៉ាក​​វ៉េវ​១​គ្រឿង​បាន​ពន្លះ​គ្នា​ជា​មួយ​ម៉ូតូ​ម៉ាក SL ​លាន់​ដូច​​រន្ទះ​ ខណៈ​​ចូល​ក្លឹប​​ផឹក​ស្រា​អស់​៥ថូ​ចេញ​មក​វិញ​បុក​គ្នា​ប្រាវ​​​នៅ​លើ​ កំណាត់​ផ្លូវ​ជាតិលេខ​៧ ស្ថិត​ក្នុង​​​ភូមិ​បឹង​ស្នាយ ​សង្កាត់​សំបួរ​មាស ក្រុង​​កំពង់​ចាម កាល​ពី​វេលា​​ម៉ោង​១២​យប់ថ្ងៃ​ទី​១៩ កក្កដា ២០១២ បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់​ចំនួន​៥​នាក់ ។

​លោក​ស៊ាម ​យូសេង ​ប្រធាន​ការិយា​ល័យ​នគរ​បាល​​​​ចរាចរនៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​កំពង់​ ចាម ​ប្រាប់​ឱ្យដឹង​ថា ​ជន​រងគ្រោះ​ទាំង​៥​នាក់​នោះ​មាន​​ក្រុម​​ជិះ​ម៉ូតូវ៉េវ​​មាន​គ្នា​៣​នាក់ ១-ឈ្មោះ​ស្រ៊ុន ​ចាន់​តេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ​រស់​នៅភូមិ​ឡ​អិដ្ឋ ​សង្កាត់​​បឹង​កុក​​ ក្រុង​កំពង់​ចាម​ រង​របួស​បាក់​ជើង និងដៃ​ឆ្វេង​ ២-ឈ្មោះ​​ទិត នី ​ភេទ​ប្រុស អាយុ​​២៦​ឆ្នាំ ​រស់នៅភូមិ​ថ្ម​គោល ឃុំ​រអាង ស្រុក​​កំពង់​សៀម ​រង​របួស​បែក​ក្បាល​ និង៣-ឈ្មោះ​​ឈឿន រ៉ាវុធ ​ភេទប្រុស អាយុ​២៨​ឆ្នាំ ​​រស់​នៅ​ភូមិ​ពោធិ៍​ ឃុំ​​ព្រែក​ក្របៅ ​ស្រុកកង​មាស ​។ ចំណែក​​ក្រុម​ជិះ​ម៉ូតូ SL ១-ឈ្មោះ​ឡុង ម៉េង​​​លាង ភេទប្រុស អាយុ​​២០​ឆ្នាំ ជា​អ្នក​បើក​បរ និង​​២-ឈ្មោះ​​ភា ភេទប្រុស អាយុ​២៣ឆ្នាំ ​​រង​របួស​បាក់​ជើង​ រស់​នៅ​ភូមិ​តាមូត ឃុំ​គ ស្រុក​ព្រៃឈរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]