ជំនួសក្នុងការរងចាំលោកយាយ ដោយគ្មានអំនត់អត់ធ្មត់ ដោយសារតែលោកយាយ នៅសម្រាក និងងូតទឹកនោះបាន ធ្វើឲ្យក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ បានចូលកាន់ចង្កូតឡាន។

អ្វីដែលភ្ញាក់ផ្អើលនោះនាង បានបើកឡានទៅបុកដើមឈើ រួមទាំងឡានផ្សេងៗដែលធ្វើឲ្យឡាន លោកយាយរបស់នាងនៅពីលើឡានមួយទៀត។ ហេតុការណ៍នេះបានកើតឡើងនៅ ជុំវិញម៉ោង ២និង៣០នាទីល្ងាចកាល ពីថ្ងៃពុធ នៅក្នុង Muskegon ។ ក្នុងគ្រោះថ្នាក់នេះមិនបង្កឲ្យអ្នកណា រងរបួសនោះទេ ប៉ុន្ដែមានតែក្មេងស្រីម្នាក់នេះ ប៉ុណ្ណោះដែលទទួលរង ប៉ះពាល់ខ្លួនប្រាណ តែមិនធ្ងន់ធ្ងរនោះទេ។ ប៉ូលីសបាននិយាយថា ទោះជាយ៉ាងណាក្មេងស្រីអាយុ១៣ឆ្នាំនេះ រួមទាំងលោកយាយ ត្រូវប្រឈមមុខនឹងការទទួលទោស។

សូមយកចិត្ដទុកដាក់លើកូនចៅរបស់អ្នក ព្រោះនឹងអាចបង្កបញ្ហាដូចករណីខាងលើ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]