មានមនុស្សភាគច្រើនព្រមទាំងអ្នកវិទ្យាសាស្រ្តផងដែរបានគិតថា ខោនិងអាវទ្រនាប់គឺទើបតែបង្កើតឡើងនៅក្នុង យុគសម័យកាលជឿនលឿននេះទេ ប៉ុន្តែអ្វីដែលបានធ្វើអោយពួកគេភ្ញាក់ផ្អើលនោះគឺ មានអ្នកស្រាវជា្រវម្នាក់ បានរកឃើញនូវខោអាវទ្រនាប់ដែលត្រូវបានគេ ជឿថាវាមានអាយុកាល ៦០០ ឆ្នាំមកហើយ។

ដោយយោងទៅតាមគេហៈទំព័រព័ត៌មាន yahoo បានអោយដឹងថា នៅក្នុងវិមាន Lemberg នៃទីក្រុង Tyrol ប្រទេស Austria មានអ្នកវិទ្យាសាស្រ្តម្នាក់ឈ្មោះថា Beatrix Nutz បានធ្វើការស្រាវជ្រាវរកឃើញនូវ ខោនិងអាវទ្រនាប់ចំនាស់ បន្ទាប់មកក្រុមការងាររបស់លោក បានយកខោអាវទ្រនាប់នោះ ទៅធ្វើការពិសោធន៍ ជាចុងក្រោយលទ្ធផល បានបញ្ជាក់អោយដឹងថា ខោអាវទ្រនាប់នោះមានអាយុកាល ៦០០​ ឆ្នាំ​មកហើយ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]