រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាក HONDA RIDGELINE ពណ៌ឈាមជ្រូក ​ជិះ​គ្នា​​ប្រហែល​៤​ទៅ​៥​នាក់ បើកបរដោយយុវជន​ស្ទាវ ចាក់គួរទំនង​ចង់​បង្អួតស្រីស្នេហ៍ក៏​ជ្រុល​ចង្កូតទៅបុកដើមអម្ពិល និងស្លាកសញ្ញាបង្ហាញ​ផ្លូវនៅចំណុចកែងវិថី​ព្រះ​នរោត្តមនិងផ្លូវលេខ​១៨៤ ស្ថិតក្នុងសង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ កាល​ពីវេលាម៉ោង២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី១៥ កុម្ភៈ ២០១២។

សាក្សីដែលឃើញហេតុការណ៍​បាន​​ឱ្យ​ដឹង​​ថា មុនពេលកើតហេតុ​មានរថយន្តមួយ​គ្រឿង​មា៉ក​ហុងដា ពីរបាំង ពណ៌​ឈាមជ្រូក បើក​លើ​កំណាត់​វិថីព្រះ​នរោត្តម​ឆ្ពោះ​ទៅ​រមណីយ​ដ្ឋាន​វត្ត​ភ្នំក្នុងល្បឿន​លឿន ហើយមានរថយន្ត​ទំនើប​មួយ​គ្រឿងទៀត មិនចាំមា៉កបើកដេញ​តាម​ពី​ក្រោយទំនងជា​ប្រណាំងគ្នា ។ លុះមកដល់​កែង​ផ្លូវលេខ១៨៤ ស្ថិត​ក្នុងសង្កាត់ជ័យជំនះ ខណ្ឌ​ដូនពេញ បានចាក់គួរបត់​ទៅទិសខាងកើត​តែ​ប្រហែលជាអ្នកបើកនៅស្ទើរភ្លើងក៏ ​បណ្តាលឲ្យ​ជ្រុលចង្កូចទៅបុកដើមអម្ពិល និងស្លាក​សញ្ញា​បង្ហាញ​ផ្លូវមួយដើម និងបែកកង់រថយន្ត​ខាង​ឆ្វេង​ទៅមុខលែងរួចតែម្តង រីឯអ្នក​​បើក​បរ ​ព្រម​ទាំង​​អ្នក​រួម​ដំណើរ​៣​នាក់​របួសស្រាល ។

ក្រោយពីកើតហេតុគេឃើញយុវជនម្នាក់ជា​អ្នកបើករថយន្ត និង​នារីវ័យក្មេងបីនាក់បាន​បើក​ទ្វាររថយន្តចេញ​មកខាងក្រៅស្របពេលមាន​រថយន្ត​មួយគ្រឿង​ទៀតមា៉ករ៉ង់រ៉ូវែ ពណ៌ប្រផេះ បើកមកដល់ក៏​នាំ​គ្នារត់ឡើងជិះរថយន្តនោះទៅ​បាត់ ៕

ដោយប្រុសកោះ

ផ្តល់សិទ្ធពី កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]