ខារ៉ាអូខេ (Karaoke) ត្រូវបានបង្កើតឡើងជា លើកដំបូង ក្នុងប្រទេសជប៉ុននៅ ទសវត្សឆ្នាំ ១៩៧០  ហើយ ពាក្យ Karaoke ជាពាក្យរបស់ភាសា ជប៉ុន មានន័យថា “វង់ភ្លេងទទេ” ដែលគេបង្កើត ម៉ាស៊ីន Karaoke នេះ ឡើងសំរាប់ ជាឧបករណ៍ កំសាន្ត របស់ អ្នកជំនួញ និងអ្នកមានទ្រព្យ ដែល ចូលចិត្ត ច្រៀងចម្រៀង កំសាន្តសប្បាយនៅ  ក្នុងបារ  ដោយពួកគេច្រៀងចម្រៀង តាម អក្សរ ឬទំនុកច្រៀងដែល រំលេចនៅលើ កញ្ចក់ អេក្រង់ ទូរទស្សន៍ ។ ក្រោយមក ការច្រៀង Karaoke  នៅតាមកន្លែងកំសាន្តនានា ឬនៅតាមផ្ទះ  ក៏ក្លាយជាការ កំសាន្តពេញនិយមមួយ នៅទ្វីប អាស៊ី និង ទូទាំងពិភពលោក តាំងពីកំឡុងទសវត្សឆ្នាំ ១៩៩០ ។

តែយ៉ាងណាមិញ សំរាប់ពេលបច្ចុប្បន្ន នេះ អ្នកក៏អាច ប្រើប្រាស់ ទូរសព្ទ Lumia  ប្រែក្លាយទៅជា  ម៉ាស៊ីន សំរាប់ច្រៀង Karaoke យ៉ាងងាយ ស្រួល ជាមួយ កម្មវិធីមួយចំនួន ដែល មានក្នុង ទូរសព្ទ Lumia ដូចខាងក្រោមនេះ ៖  

-   កម្មវិធី Shazam    
សំរាប់កម្មវិធី Shazam ទើប update ថ្មី v4.3 នាំមកនូវ LyricPlay ជាកម្មវិធីថ្មីមួយដែល នឹងបង្ហាញ ទំនុកច្រៀង ក្នុងបទចម្រៀងជា ទីពេញរបស់ អ្នក ។ ក្នុងកម្មវិធីនេះ ប្រសិនបើអ្នក លឺចម្រៀងមួយ បទណាដែល អ្នកចូលចិត្ត អ្នកគ្រាន់តែ ចុះលើ ប៉ូតុង Shazam លើកម្មវិធីនេះ ពេលនោះ ទូរសព្ទ Lumia នឹង រកចំនងជើង និង ព័ត៌មានពីបទចម្រៀងនោះ ហើយបន្ទាប់មក កម្មវិធីនេះ នឹង បង្ហាញ ទំនុកច្រៀង ដែលអ្នកអាច ច្រៀងបាន តាម បទចម្រៀង ដែលអ្នកចូលចិត្តនោះ  ។

- កម្មវិធី Singa      

កម្មវិធី ច្រៀងKaraoke Singa ជាកម្មវិធីដែល អ្នក អាចច្រៀង Karaoke ជាមួយ ទំនុកច្រៀងច្រើនភាសា ដូចជា អង់គ្លេស អេស្ប៉ាញ អ៊ីតាលី ស៊ុយអ៊ែត ជាដើម។ លើសពីនេះ កម្មវិធីនេះ ថែមទាំង បង្ហាញនូវលទ្ធផលនៃ ការច្រៀងរបស់អ្នក ដោយផ្អែកលើ ការប្រើប្រាស់សំលេង ការច្រៀងតាមទំនុកច្រៀង ជាដើម ដែលនឹង ផ្តល់ពិន្ទុដល់ អ្នកបន្ទាប់ពី បញ្ចប់ការច្រៀងផងដែរ ។បន្ថែមពីនេះ កម្មវិធីនេះ ក៏បញ្ចូលបទចម្រៀងថ្មី ជារៀងរាល់ថ្ងៃ ដែលមាន បទចម្រៀងពី តារាល្បីដូចជា Rihanna Justin Timberlake និង Taylor Swift ជាដើម ហើយ អ្នកក៏អាច ធ្វើការ ចែកចាយ (share ) បទចម្រៀង ដែលបានច្រៀង ចូលក្នុងបណ្តាញសង្គម ផងដែរ ។ កម្មវិធីនេះនឹង មិនចាំបាច់ ចំណាយលុយទាញទុក នោះទេ ក្នុងរយៈពេល ៣០ថ្ងៃដំបូង  ។

- កម្មវិធី Karaoke One     

កម្មវិធីនេះ នឹងអាចឲ្យអ្នក ទិញយក បទចម្រៀងរាប់ពាន់បទ ហើយ អ្នកអាច ច្រៀងចម្រៀង ទៅតាម ទំនុកច្រៀង នៅលើ អេក្រង់ទូរសព្ទ ។ សំរាប់ ទាញយកកម្មវិធីនេះ Full version ក៏មានតម្លៃ ត្រឹមតែ ៤.៩៩ ដុល្លារប៉ុណ្ណោះ ។

- កាសស្តាប់តន្ត្រី Nokia Purity HD Stereo Headset by Monster

បើចង់ ច្រៀង Karaoke ជាមួយ ទូរសព្ទ Lumia កាន់តែឡូយ អ្នកអាចទិញ កាសស្តាប់តន្ត្រី Nokia Purity HS Stereo Headset ដែលអាច ឲ្យអ្នកស្តាប់ បទភ្លេង ដ៏ច្បាស់ នៅក្នុងកម្រិតសំលេងទាប ហើយ អ្នកអាច ច្រៀង Karaoke ដោយប្រើ កាសស្តាប់តន្ត្រី នេះ ដោយមិនបាន កាន់ microphone ។

- បាស Wireless JBL PowerUp សំរាប់ទូរសព្ទ Nokia

ក្នុងនោះ ជាជម្រើសល្អ មួយ ក្នុង ការច្រៀង Karaoke កាន់តែ លឺពិរោះ  គឺអ្នកក៏អាច ទិញ បាស Wireless JBL PowerUp សំរាប់ទូរសព្ទ Nokia ដើម្បីភ្ជាប់ Bluetooth ជាមួយ ទូរសព្ទ Lumia របស់ ហើយច្រៀងចម្រៀងជាមួយ ទំនុកច្រៀង ក្នុងកម្មវិធី Karaoke របស់ទូរសព្ទ Lumia មួយចំនួនរៀបរាប់ខាងលើ បានផងដែរ៕

កែសម្រួលដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ