អូស្រ្តាលី៖ នារីវ័យក្មេងម្នាក់ បានព្យាយាម សម្រកទម្ងន់ រហូតនៅសល់តែ ៣១ គីឡូក្រាម ដែលមើលទៅ ឃើញតែ ស្បែកដណ្តប់ឆ្អឹង ព្រោះហេតុផល ចង់បានរាង ដូចទៅនឹងតារាម៉ូដែល នាង Miranda Kerr ដែលខ្លួនតែងតែ គាំទ្រយ៉ាងខ្លាំង

នារីមានឈ្មោះ Christie Swadling អាយុ១៨ឆ្នាំ បានដាក់កំរិតក្នុងការ ទទួលទានអាហារ របស់ខ្លួនត្រឹមតែ ២០០ កាឡូរីប៉ុណ្ណោះក្នុង១ថ្ងៃ ដើម្បីឲ្យមានរាងស្អាតដូចជា តារាម៉ូដែលដ៏ល្បី នាង Miranda Kerr។ ប៉ុន្តែក្រោយមក រាង្គកាយរបស់នាង បានប្រែក្លាយជា ស្គមស្គាំងជ្រុល និងត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ បន្ទាប់ពីសម្ពាធ បេះដូងរបស់នាង មានការធ្លាក់ខ្លាំង មកដល់ចំណុចគ្រោះថ្នាក់។ 

នាង Christie ធ្លាប់មាន ទេព្យកោសល្យ ជាកីឡាករ រត់ប្រណាំង ចំងាយឆ្ងាយម្នាក់ នៅតំបន់មួយ ក្នុងទីក្រុងស៊ីដនី ប៉ុន្តែក្រោយមក នាងបានប្រែក្លាយ ជាទន់ខ្សោយយ៉ាងខ្លាំង បើទោះបីជា ក្នុងការដើរក៏ដោយ។ មិនតែប៉ុណ្ណោះ នាងថែមទាំង បានដួលសន្លប់ នៅក្នុងពេលមួយ ដែលនាង ព្យាយាមរត់ត្រឹកៗ ទៀតផង។

បច្ចុប្បន្ននាង Christie កំពុងស្ថិតក្នុងការជួយ សង្គ្រោះឡើងវិញ ហើយនាងក៏បាន ឡើងទម្ងន់ ១២គីឡូក្រាមវិញ ដែលធ្វើឲ្យនាង មានអារម្មណ៍ ចង់ចែករំលែក រឿងរ៉ាវនៃបទពិសោធន៍ របស់នាង ដើម្បីជាសារដាស់តឿនមួយ ដល់មនុស្សទាំងឡាយណា ដែលមិនបាន ទទួលទានអាហារ ឲ្យបានគ្រប់គ្រាន់ ទៅតាមតម្រូវការ នៃរាង្គកាយ៕



នាង Christie មុនពេលសម្រកទម្ងន់


តារាម៉ូដែលស្រី នាង Miranda Kerr

ខាងក្រោមនេះ ជាបណ្តុំរូបថត របស់នាង Christie ក្រោយពេល សម្រកទម្ងន់៖







ប្រភព lollipopsg

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]