ភ្នំពេញ៖ សម្ព័ន្ធភាពស្នេហា ធ្លាប់តែមានភាពផ្អែមល្ហែម ល្អូកល្អឺននឹងគ្នា រវាងតារាបង្ហាញម៉ូដ និងជាតារាសម្តែងមាន ដើមកំណើត ចេញពី ទឹកដីតំបន់អ្នកលឿង ខេត្តព្រៃវែងកញ្ញា សោភ័ណ្ឌ លីនដា ជាមួយអ្នកដឹកនាំតួសម្តែងរបស់ ផលិតកម្មសាន់ដេលោក មករា ពេលនេះត្រូវ បានប្រភពទម្លាយមកថា ជីវិតស្នេហារបស់អ្នកទាំងពីរកំពុងតែជួប ប្រទះបញ្ហាបែកបាក់គ្នា គ្មានថ្ងៃផ្សះផ្សាបានវិញឡើយ ។

តាមប្រភពពីរង្វង់ អ្នកសិល្បៈបាននិយាយឲ្យដឹងថា បច្ចុប្បន្នចំណងស្នេហា សាងឡើងរួមគ្នា រវាងតារាស្រី រាងតូចច្រឡឹងកញ្ញា សោភ័ណ្ឌ លីនដា និងលោក មករា បានឈាន ដល់ការ ចែកផ្លូវគ្នាដើររៀងៗខ្លួន ខណៈកំពុងតែមានអ្នកទី៣ ចូលជ្រែកស្នេហ៍បំបែក លោក មករា ចេញពីជីវិតតារា សម្តែង ស្រីរូបនេះ ។

ប្រភពបានបន្តថា អំឡុងមួយរយៈពេលចុងក្រោយនេះ អ្នកទាំងពីរពុំដែលបង្ហាញវត្តមាន ដើរទៅណា មកណាជាមួយគ្នា ដូចកាលពីគ្រាផ្តើម ស្នេហ៍ ដំបូងនោះឡើយ ។ បើតាមដឹងអ្នកទាំងពីរ កំពុងមានបញ្ហាប្រេះឆាស្នេហ៍ដែលមិនអាច ផ្សះផ្សាគ្នាវិញបានឡើយ ព្រោះថាថ្មីៗនេះ មានលេចឮ ព័ត៌មានមកថា ចំណងស្នេហ៍រវាងអ្នកទាំងពីរ បច្ចុប្បន្ននេះ កំពុងតែមានភាគីទី៣ ចូលមកជ្រៀតជ្រែក បំបែកបំបាក់ស្នេហ៍នោះ ។

ជួបសម្ភាសន៍ជាមួយគេហទំព័រកម្សាន្ត LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ តារាសម្តែង វ័យក្មេង សោភ័ណ្ឌ លីនដា បាន និយាយ ទទួលស្គាល់ថា ចំណងស្នេហ៍របស់នាង ជាមួយគូស្នេហ៍លោក មករា ពេលនេះពិតជាឈាន ដល់ដំណាក់កាល នៃការបែកបាក់គ្នា មែន ព្រោះមាន មនុស្សស្រីទី៣ ចូលមកជ្រៀតជ្រែក ផ្តាច់ស្នេហ៍លោក មករា ចេញពីជីវិតរបស់នាង ។

សោភ័ណ្ឌ លីនដា បាននិយាយទៀតថា «ចាស់...បង! ជាការពិត ពេលនេះទំនាក់ទំទងស្នេហា ដែលអាចនិយាយបានថា ជាការមើលចិត្ត គ្នា រវាងខ្ញុំ និងបង មករា រយៈពេលជាង១ឆ្នាំនោះ បានផ្តាច់ការទាក់ទងគ្នាវិញហើយ...ខ្ញុំខ្លួនឯងក៏មិនដឹងថា អ្នកណាខុសអ្នកណាត្រូវដែរ ធ្វើម៉េចទៅ បើបែបនេះហើយ មានតែបណ្ដោយ តាមពេលវេលាចុះ...» ។

តារាសម្ដែងវ័យ ២០ឆ្នាំ កញ្ញា លីដា បានបញ្ជាក់ថា «ខ្ញុំ និងគាត់ (មករា) បានកាត់ផ្តាច់ការទាក់ទង បែបជីវិតស្នហា ជាមួយគ្នា ទើបតែ ពេល ថ្មីៗនេះទេ តែនៅរក្សាមិត្តភាពរាប់អានគ្នា ជាលក្ខណៈមិត្តភក្តិ ឬមួយបងប្អូនជាធម្មតា ។ មូលហេតុ ដែលពួកយើងសម្រេច ចិត្តបែកគ្នានេះ ក៏ព្រោះ តែមើលទៅ ថ្ងៃអនាគត ស្នេហាមួយនេះមិនអាចថែរក្សាគ្នាឲ្យបានគង់វង្ស យូរអង្វែងបានទេ ដរាបណាមានអ្នកទី៣ ចូលមក ជ្រែកស្នេហ៍បែបនេះ» ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]