ភ្នំពេញ៖ កាលពីថ្មីៗនេះ អ្នកគាំទ្រ ជាច្រើននាក់ កំពុងតែចាប់អារម្មណ៍ លើតារាស្រី រូបស្រស់ កញ្ញា មាន សូនីតា ដែលចេះច្នៃប្រឌិត ក្រម៉ាខ្មែរ ឲ្យទៅជាម៉ូតប្លែកៗ។

កញ្ញា មាន សូនីតា បានបង្ហោះរូបថតជាច្រើន ចូលក្នុងបណ្តាញសង្គម ពីការប្រើប្រាស់ ក្រម៉ាខ្មែរ ច្នៃជាម៉ូត បានច្រើនបែបច្រើនយ៉ាង ដើម្បីចែកជូន មហាជន។ ចំពោះក្រម៉ាខ្មែរ មិនត្រឹម តែអាចមករុំខ្លួន ឬក៏ជូតខ្លួន ប៉ុណ្ណោះទេ ថែមទាំង អាចធ្វើជា អាវ បូចងសក់ បូដាក់លើ កអាវ កន្សែងពានា និងម៉ូតជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា ការច្នៃប្រឌិត ក្រម៉ាខ្មែរ មកធ្វើជាម៉ូត បានយ៉ាងច្រើននេះ ក៏ទទួលបាន ការគាំទ្រ យ៉ាងខ្លាំង ពីមហាជនទូទៅ ដែលមិន នឹកស្មាន ថាតារាស្រីរូបនេះ ពិតជាមានគំនិតច្នៃប្រឌិត យកក្រម៉ាខ្មែរ មកធ្វើជាគ្រឿងលំអខ្លួន បានយ៉ាងស្រស់ស្អាតដូច្នេះ៕

តោះមើល កញ្ញា សូនីតា បានប្រើប្រាស់ ក្រម៉ា មកធ្វើជាម៉ូតអ្វីខ្លះ តោះមើលរូបថតខាងក្រោម៖  



ក្រម៉ារុំក


ក្រម៉ា ច្នៃជាអាវ


ក្រម៉ា រុំខ្លួន


ក្រម៉ា ច្នៃជាបូរ


ក្រម៉ា ច្នៃជាកន្សែងពានា



ប្រើប្រាស់ក្រម៉ា  មកធ្វើជាស្ទាយរុំក្បាល




ក្រម៉ា ច្នៃជាបូរ គៀបសក់


ក្រម៉ា ច្នៃជាបូរ ដាក់ លើក អាវ

ប្រភព រូបភាពពីហ្វេសប៊ុក

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]