ហ្វីលីពីន៖ សោកនាដកម្ម ដ៏ធំមួយបាន កើតឡើងនៅក្នុង ប្រទេសហ្វីលីពីន បន្ទាប់ពីមាន មនុស្សយ៉ាងតិច ៧២នាក់ ត្រូវបានស្លាប់ និងជាច្រើននាក់ ផ្សេងទៀត កំពុងបាត់ខ្លួន នៅក្នុងហេតុការណ៍ ឆេះរោងចក្រផលិត ស្បែកជើងមួយកន្លែង។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា រោចក្រស្បែកជើង ដែលបានឆេះនោះ គឺស្ថិតនៅក្នុង តំបន់ Valenzuela ជាយក្រុង ម៉ានីល របស់ប្រទេស ហ្វីលីពីន ហើយជនរងគ្រោះ ដែលបានស្លាប់ ក្នុងហេតុការណ៍នេះ គឺភាគច្រើន សុទ្ធសឹងតែជា កម្មករនៅ ក្នុងរោងចក្រមួយនោះ។

ក្រុមមន្ត្រីប៉ូលីស បានជឿជាក់ថា ភ្លើងនេះគឺឆេះ រហូតដល់ទៅ ៥ម៉ោង ទើបបានរលត់ ទៅវិញដែល វាផ្តើមចេញ ពីការផ្សាទ្វារដែក នៅជាន់ផ្ទាល់ដី នៃរោងចក្រនោះ ហើយក៏ខ្ទាតអណ្តាតភ្លើង ទៅដល់សារជាតិ គីមីសម្រាប់ ផលិតស្បែកជើង ទើបបណ្តាលឲ្យ ផ្ទុះចេញជា អគ្គីភ័យទ្រង់ទ្រាយធំ និងឆាបឆេះ យ៉ាងសន្ធោសន្ធៅ តែម្តងទៅ។ ម្យ៉ាងវិញទៀត កម្មករដែល បានស្លាប់ទាំងនោះ គឺធ្វើការនៅ ជាន់ខាងលើ ដែលបង្អួចនៃ បន្ទប់ធ្វើការ របស់ពួកគេ ត្រូវបានហ៊ុំព័ទ្ធ ដោយចម្រឹងដែក ទើបធ្វើឲ្យពួកគេ មិនអាចចេញ ទៅណារួច ក្នុងអំឡុងពេល មានអគ្គីភ័យនេះ។

ក្រុមមន្ត្រីប៉ូលីស បាននិយាយថា “មកទល់ពេលនេះ ពួកយើងបាន រកឃើញសាកសព ចំនួន៧២នាក់ រីឯ ចំនួនពិតប្រាកដ នៃជនរងគ្រោះនោះ មិនទាន់ប្រាកដ នៅឡើយទេ ព្រោះថាបើតាម ការបញ្ជាក់ មានមនុស្សប្រហែល ជា២០០ ទៅ៣០០នាក់ នៅក្នុងអគារនេះ អំឡុងពេលដែល មានភ្លើងឆាបឆេះ តែយ៉ាងណាមិញ ពួកយើងនឹង ធ្វើការរុករក និងស្រាវជ្រាវ បន្ថែមទៀត”។

គួរបញ្ជាក់ផងដែរថា រោងចក្រជាច្រើន នៅក្នុងប្រទេស ហ្វីលីពីន សុទ្ធតែធ្វើ ចម្រឹងដែក នៅខាងក្រៅ បង្អួចនៃជាន់ ខាងលើ ព្រោះថាការ ធ្វើបែបនេះ គឺការពារដើម្បី កុំឲ្យចោរលួច គាស់ចូល និងរក្សាសុវត្ថិភាព ដែលសូម្បីតែ សត្វឆ្មា ក៏មិនអាចចេញក្រៅ តាមបង្អួចនោះ បានដែរ។ លើសពីនេះទៀត ហេតុការណ៍នេះ គឺជាសោកនាដកម្ម ថ្មីមួយសម្រាប់ ប្រទេស ហ្វីលីពីន និងមានការ ចូលរួមរំលែកទុក្ខ ពីសំណាក់មនុស្ស ជាច្រើន ទៅដល់ក្រុមគ្រួសារ ក៏ដូចជាសាច់ញាតិ នៃជនរងគ្រោះ ទាំងអស់នោះ ផងដែរ៕

ទិដ្ឋភាពទូទៅនៃ សោកនាដកម្ម ឆេះរោងចក្រ ផលិតស្បែកជើង ក្នុងប្រទេស ហ្វីលីពីន៖




















ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]