បរទេស៖ វាគឺជាដំណឹង ដ៏រីករាយមួយ ព្រោះថាហ្គេមទូរស័ព្ទ ដែលប្រិយមិត្ត និយមចូលចិត្ត កាលពីអតីកាល ឥឡូវនេះជិតដាក់ឲ្យ មានលេង លើស្មាតហ្វូន ជំនាន់ថ្មីហើយ!។ 

ជាការពិតណាស់ ប្រសិនបើអ្នក សួរទៅមនុស្សជុំវិញខ្លួន គ្មានអ្នកណាមិនស្គាល់ ហ្គេមពស់ (Snake Rewind) ដែលពេញនិយមបំផុត កាលពីអតីតនោះទេ ហើយបច្ចុប្បន្ននេះ ហ្គេមមួយនេះ ជិតដាក់ឲ្យមានលេង នៅលើស្មាតហ្វូត ប្រភេទ Andriod, IOS និង Windows ហើយ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ហ្គេម Snake Rewind មួយនេះ នឹងត្រូវដាក់ឲ្យទាញយក នៅថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែឧសភា នេះ ដែលវាមាន១០វគ្គ និងត្រូវបានគេអភិវឌ្ឍន៍ អោយប្រសើរជាងមុន ដោយមានសំលេង និងរូបភាព ទាក់ទាញ ព្រមទាំងផ្លែឈើ ដែលសត្វពស់ស៊ី ក៏មានច្រើនប្រភេទ និងមានឥទ្ធិពល ខុសៗគ្នា ហើយក៏មានបន្ថែមនូវ មុខងារពិសេសថ្មីៗ មួយចំនួន ដែលគួរឲ្យទាក់ទាញផងដែរ៕

សូមទស្សនា វីដេអូខាងក្រោមនេះ៖

ប្រភព metro

ដោយ លូហាន

ខ្មែរឡូត
 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ