ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង របស់ផលិតកម្មដាយម៉ិនកញ្ញា ឃិត សំម៉ាលីស បច្ចុប្បន្ន នេះកំពុង ត្រូវបានគ្របដណ្ដប់នូវសំឡេង រិះគន់ជាច្រើន ពីសំណាក់ ទស្សនិកជន ថ្មីម្ដងទៀត ខណៈដែល តារារូបនេះ បន្តប្រកាន់ចរិកឆ្មើងឆ្មៃ ដាក់អ្នកធ្លាប់ស្គាល់គ្នា ជាពិសេស មហាជន ដែលធ្លាប់ គាំទ្រ រូបនាងតាំងពីដើមមក ។

គេនៅចាំបានថា តារាចម្រៀងវ័យក្មេង និយមការស្លៀកពាក់ បញ្ចេញភាពសិចស៊ី ដូចជនជាតិអឺរ៉ុបកញ្ញា ឃិត សំម៉ាលីស ចាប់តាំងពីពាក់ កណ្តាលឆ្នាំ ២០១៤ រហូតដល់ដើមឆ្នាំ ២០១៥ នាងបានបញ្ចេញឥទ្ធិពល វាយលុកដណ្តើមបាន ទីផ្សារសិល្បៈ និងប្រជាប្រិយភាព ច្រើនគួរសម ពីសំណាក់យុវវ័យ ។ ប៉ុន្តែ ផ្ទុយ ពីនេះក្រោយទទួលបានភាពល្បីល្បាញ ក្នុងអាជីព អ្នកចម្រៀងហើយនោះ តារាចម្រៀង ឃិត សំម៉ាលីស ក៏បាន ភ្លេចខ្លួន ហាក់តម្កើងឫកពារ ខ្ពស់កប់ពពក ដាក់ទស្សនិកជន អ្នកគាំទ្រ រហូតមានការរិះគន់ ទៅលើភាពមិនសមគួរ ទាំងនោះថា ជាតារាវាយឫក ខ្ពស់ហួសការស្មាន ។

មជ្ឈដ្ឋានពីអ្នកគាំទ្រខ្លះបានបញ្ចេញមតិស្រដៀងគ្នាថា ចាប់តាំងពីតារាស្រីរូបនេះមានឈ្មោះល្បី បោះសម្លេងបន្តិច និងបានឡើងកាលីប ជិះរថយន្ត ស៊េរីទំនើប Lexus 470 មកនោះ នាងបានផ្តាស់ប្តូរ ចរិកលឿនណាស់ ដោយការបញ្ចេញ ឲ្យឃើញពីកាយវិការវាយឫក មិនសមគួរមួយចំនួន ។ ម្យ៉ាងទៀត បើតារាចម្រៀង ម៉ាលីស នៅតែប្រកាន់ចរិក ឆ្មើងឆ្មៃបែបនេះ ច្បាស់ជាធ្វើឲ្យអាជីព សិល្បៈរបស់ខ្លួន អាចធ្លាក់កូដខ្លាំង ហៅលែងឮ នៅពេល ខាងមុខដ៏ខ្លី ព្រោះតែឥទ្ធិពលនៃការរិះគន់ ចំពោះអត្តចរិក ។

ស្របគ្នានេះក៏មានអ្នកសិល្បៈមួយចំនួនលើកឡើងដែរថា ឃិត សំម៉ាលីស ហាក់មានភាពខុសប្លែក ពីមុនទាំងអត្តចរិក ពាក្យសម្តី និង ឫកពារ ពោលគឺចាប់តាំងតែពីនាង ឡើងកូដបន្តិចមក បានប្រែក្លាយ ឥរិបថខុសមុន ។ ក្នុងនោះពេលខ្លះ នាងក៏បានប្រើពាក្យសម្តី មិនសូវសមរម្យ វាយប្រហារ មកលើអ្នកសិល្បៈដូចគ្នាទៀតផង ។ តែយ៉ាងណាក៏មិនមែនទើបតែលើកទី១ទេដែលកញ្ញា ឃិត សំម៉ាលីស រងនូវការរិះគន់ដោយ ចំៗពីសំណាក់ទស្សនិកជន អ្នកគាំទ្រ លើភាពឆ្មើងឆ្មៃនោះ ពោលគឺមានច្រើនលើកមកហើយ ។

ជុំវិញបញ្ហានេះនៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០១៥ នេះគេហទំព័រ LookingTODAY នៅមិនទាន់ អាចទទួលបាន ការបកស្រាយ ពី សំណាក់ តារាចម្រៀងកញ្ញា ឃិត សំម៉ាលីស នៅឡើយទេ ។ ទោះជាយ៉ាងណា LookingTODAY នឹងរង់ចាំការបកស្រាយ ដោយក្ដីរីករាយ នៅពេលក្រោយ ដើម្បីឲ្យ មហាជន អស់មន្ទិលសង្ស័យ លើរូបនាង ដែលកំពុងតែក្ដោបក្ដាប់បាន ប្រជាប្រិយភាព ច្រើន គួរសម ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]