អតីត តារាសម្ដែង ដែលមាន កេរ្ដិ៍ឈ្មោះ ដ៏ល្បី គឺអ្នកនាង សារាយ សក្ខណា និងទើបតែ ទទួលបាន នូវកូនស្រីម្នាក់ កាលពីដើមខែមិនា នេះ បានបង្ហោះ រូបភាព ដ៏មាន សុភមង្គល របស់គ្រួសារខ្លួន ចូលទៅក្នុងអ៊ិនធើណេត ជាបន្ដបន្ទាប់ ដើម្បីចែកចាយ ទៅកាន់សាច់ញាតិ បងប្អូន មិត្ដភិក្ដ និងអ្នកគាំទ្រជាដើម។

យ៉ាងណាមិញ រូបភាព ជាច្រើនសន្លឹក បង្ហាញពី សុភមង្គលនាង នៅលើ ទឹកដី អាមេរិក ពិតជាធ្វើ ឲ្យមនុស្សជាច្រើន ច្រណែន ខណៈដែល រូប សម្ពស្សនាងវិញ នៅតែ ក្មេងខ្ចី ទោះបីជា នាងទើបតែ សម្រាលបាន កូនស្រី Mataysia ក៏ដោយ។







រូបភាពកូនស្រីរបស់នាង Mataysia

គួរបញ្ជាក់ថា នាង និងស្វាមី ដែលជា អនិកជន រស់នៅអាមេរិក បានចាប់ដៃ ចូលរោងការ ជាមួយគ្នា កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៣ និងមាន ភ្ញៀវចូលរួម យ៉ាងកុះករ ជាពិសេសនោះ អ្វីដែល ល្បីរន្ទឺ គឺ នាងចំណាយលុយ ខ្ទង់ម៉ឺនដុល្លារ កាត់ រ៉ូបអាពាហ៍ពិពាហ៍ ផ្អើលអស់ ទស្សនិកជនខ្មែរ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]