ភ្នំពេញ៖ តារាសម្តែងវ័យក្មេងនាង គង់ សូនីតា កាលពីកន្លងមកថ្មីៗនេះ បានផ្ទុះចេញនូវរឿងរ៉ាវ អាស្រូវស្នេហា លួចលាក់រហូត បានកូនស្រីម្នាក់ ជាមួយតារាសម្តែង ប្រុសលោក វ៉ាន់ រ៉ាវត្ថិ ប៉ុន្តែទីបញ្ចប់ក្រោយពេលបុរសរូបនេះបានដឹងថា តារាសម្តែងគង់ សូនីកា មានកូនជាមួយបែរ ជាដោះដៃ មិនទទួលស្គាល់កូន នោះទៅវិញ ។

ទន្ទឹមនឹងការបែកធ្លាយព័ត៌មានជុំវិញការបែកបាក់ សម្ព័ន្ធភាពស្នេហាក្រៅឆាករវាង តារាសម្តែង គង់ សូនីតា ព្រោះតែរឿងមិនព្រម ទទួលស្គាល់ កូនខ្លួនឯងពីសំណាក់ លោក វ៉ាត់ រ៉ាវត្ថិ នេះដែរបាន ធ្វើឲ្យបុរសៗ អ្នកសម្បូរទ្រព្យក្នុងស្រុក និងក្រៅស្រុកមួយចំនួន ដាក់ការចាប់អារម្មណ៍ ចង់ល្បង ស្នេហ៍យក បេះដូង របស់អ្នកមេម៉ាយកូនមួយ រូបនេះយកទៅស្អំព្យាបាល ដំដៅស្នេហ៍ចាស់ជាថ្មី ឡើងវិញ ។

ផ្អែកតាមប្រភពពីអ្នកជិតដិតជាមួយតារាស្រីរូបនេះបានបង្ហើបថា អ្នកមេម៉ាយរូបស្រស់កូន១ គង់ សូនីតា ក្រោយពីចេញមុខប្រកាសទម្លាយ អាថ៌កំបាំង ស្នេហាលួចលាក់ ឈានដល់ដំណាក់កាលជ្រុលជ្រួស បានកូនមួយតែឪពុកមិនទទួលស្គាល់ ដោយការដោះដៃរត់ចោលមកនោះមក ឥឡូវនេះនាងកំពុងតែ មានពន្លឺជីវិតថ្មីឡើងវិញ ខណៈមានបុរសអាណិកជនខ្មែរ រស់នៅ២ប្រទេសផ្សេងគ្នាបានឃើញ និងអាណិត រួចក៏ទាក់ទង មកសុំ រៀបការជាមួយ ដើម្បីធានាយកនាង និងកូនបានចេញទៅរស់ស្រុកក្រៅ ជាមួយគ្នា ។

ប្រាប់គេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ នេះតារាសម្តែងកូន១ អ្នកនាង គង់ សូនីតា បានប្រាប់ឲ្យដឹងថា នាងពិតជាមាន អ្នករស់នៅក្រៅប្រទេស ទាក់ទងមកសុំស្រឡាញ់មែន ប៉ុន្តែត្រង់ចំណុចនេះ នាងមិនទាន់សម្រេចចិត្តច្បាស់នៅឡើយទេ ព្រោះអីក្នុងពេលឥឡូវនេះ ខ្លួននៅមិនទាន់បាត់ការឈឺចាប់ រឿងស្នេហ៍ចាស់នៅឡើយទេ ។

ម្យ៉ាងទៀតកូនរបស់នាងពេលនេះ ក៏នៅតូចនៅឡើយ ដូច្នេះហើយទើបមិនទាន់គិត ដល់រឿងនេះ ជាថ្មីឡើងវិញ មិនចង់ឲ្យអ្នកថ្មីចូលមក គ្រប់គ្រង លើ ជីវិតខ្លួនឯង ក៏ដូចជាកូនរបស់នាង ។ តែប្រសិនជាដល់ពេលត្រូវសម្រេចជ្រើសរើស យកបុរសណាម្នាក់ មកធ្វើជាគូអនាគត នោះក៏ត្រូវប្រើរយៈ ពេលមើលពីចិត្តរបស់គេ ឲ្យបានយូរផងដែរ មុននឹងយល់ព្រមទទួលយក ។

តារាសម្តែងនាង គង់ សូនីតា បាននិយាយបន្តថា «បច្ចុប្បន្នកំពុងមានបុរសព២នាក់ ទាក់ទងស្រឡាញ់ខ្ញុំ ម្នាក់គាត់រស់សហរដ្ឋអាម៉េរិក ចំណែកម្នាក់ទៀតរស់ នៅប្រទេសអូស្រ្តាលី ។ ពួកគាត់ទាំងពីរសុទ្ធ តែធ្លាប់បាននិយាយសន្យាថា ចង់ជួយចិញ្ចឹមខ្ញុំ និងកូន ព្រោះគាត់អាណិត ពេលឃើញខ្ញុំជួបបញ្ហានេះ តែយ៉ាងណាក៏ដោយ ខ្ញុំនៅមិនទាន់សម្រេចចិត្តនៅឡើយទេ ព្រោះសុទ្ធតែនៅឆ្ងាយពីគ្នា ម្យ៉ាងរបួសស្នេហ៍ ចាស់ក៏មិន ទាន់ជានៅឡើយ...!» ។

អ្នកមេម៉ាយវ័យក្មេង គង់ សូនីតា បានបញ្ជាក់ថា រវាងអាណិកជន ខ្មែររស់នៅក្រៅស្រុកទាំងពីរនាក់ ខាងលើនេះ បើសិនឲ្យនាងសម្រេចចិត្ត ជ្រើស រើស ដើម្បីស្វែងមើលពីចិត្តគ្នាសិននោះ គឺនាងបាន គិតទុកក្នុងចិត្ត ហើយថា ជ្រើសយកបុរស រស់នៅប្រទេសអូស្រ្តាលី ព្រោះអីបុរសម្នាក់នេះ បាន ស្គាល់ពី គ្រួសារ របស់នាង និងធ្លាប់បាននិយាយទូរស័ព្ទ ជាមួយម្តាយនាង ថែមទាំងដឹងពីរឿង នាងមានកូន ទៀតផង ។ ប៉ុន្តែក្នុងដំណាក់ កាល នេះ នាងមិនទាន់ ឆ្លើយយល់ព្រមថា ស្រឡាញ់ទេ ចង់ទុកពេល មើលចិត្តគ្នាមួយរយៈពេលធំទៀតសិន ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]