បុរសម្នាក់បានអោយអ្នកជំនាញ កែច្នៃធ្វើការរថយន្ត Ferrari របស់គាត់អោយក្លាយជារថយន្ត Ferrari ដែលស្រោបស្បែកសត្វ ដំបូងគេនៅលើពិភពលោក ដែលបានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពាសពេញអិនធើណិត។

តាមប្រភពព័ត៌មាន បានអោយដឹងថា លោក Dartz ដែលជាម្ចាស់ក្រុមហ៊ុន មួយជំនាញខាងកែច្នៃរថយន្តបាននិយាយថា កាលពីមុនគាត់ធ្លាប់បានគេកុម្មង់អោយគាត់ កែច្នៃរថយន្តប្រភេទ SUV ដែលមានសម្ថភាព ពិសេសមិនអោយគ្រាប់ កាំភ្លើងបាញ់ទម្លុះបានឡើយ ហើយកៅអីទាំងអស់បានផលិតឡើង ដោយស្រោបស្បែករបស់ត្រីបាឡែន ដែលមានតំលៃសរុប ១ លាន ផោន (ប្រហែល ១,៥ លានដុល្លាអាមេរិច)។ ហើយកាលពីពេលថ្មីៗនេះ​ មានអតិថិជន ជនជាតិបារាំងម្នាក់ បានកុម្មង់អោយគាត់ ស្រោបស្បែកសត្វនៅរថយន្ត ម៉ាក Ferrari F430 ដែលមានតំលៃ ១៣៥ ០០០ ផោន (ប្រហែល ២១០ ១៤១ ដុល្លាអាមេរិច)។ គួរបញ្ជាក់ផងដែរថា គាត់ត្រូវប្រើប្រាស់បុគ្គលិកអស់ ១៦ នាក់ហើយធ្វើការឆ្លាស់គ្នា អស់រយៈពេល ៣ ថ្ងៃទើបបានសម្រេចលើ រថយន្ត Ferrari ស្រោបស្បែកសត្វមួយគ្រឿងនេះ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច​ add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]