ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ បានស្លាប់ បើទោះត្រូវបានសាច់ញាតិ ដឹកបញ្ជូនតាម ម៉ូតូកង់៣ ឆ្ពោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ក៏ដោយ បន្ទាប់ពីជនរងគ្រោះរូបនេះ បានដើរ ជាន់ចំមុខដំណខ្សែភ្លើង ខណៈដែលមេឃ កំពុងភ្លៀង ហើយក៏ត្រូវឆក់ស្លាប់កាលពី ល្ងាចថ្ងៃទី១៣ ខែកក្កដា ស្ថិតនៅក្នុងបរិវេណ ស្ថានីយ៍បូមទឹក សម្រាប់ ផ្គត់ផ្គងរោងចក្រ អគ្គិសនី ដែលមានទីតាំងតាមបណ្ដោយផ្លូវ ជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌ ដូនពេញ ។

មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា លោកផល អាយុ៣២ឆ្នាំ មុខរបរជាកម្មករ សំណង់ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានដួល បន្ទាប់ ពីត្រូវខ្សែភ្លើងឆក់ បើទោះបីត្រូវបានសាច់ ញាតិជួយដឹកបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យក៏ដោយ ។

ការស្លាប់របស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអះអាងថា ខណៈដែលជនរងគ្រោះ កំពុងធ្វើរបងស្រាប់តែពេលនោះ ត្រូវមេឃកំពុងភ្លៀងផង ក៏ដើរជាន់លើមុខដំណខ្សែភ្លើង ឆក់ស្លាប់តែម្ដងទៅ ៕

www.dap-news.com

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]