ភ្នំពេញៈ ភាពភ្ញាក់ផ្អើល បានកើតឡើង ទាំងបណ្តាញ ព័ត៌មាន ក្នុងស្រុកនានា និងជាពិសេសមជ្ឈដ្ឋានមហាជនទូទៅ បាននឹងកំពុងតែជ្រួលច្របល់ និងសួរដេញដោលគ្នាទៅវិញទៅមក ទាក់ទិនទៅនិងព័ត៌មានវីដេអូសិច VideoClip Sex របស់តារាសម្តែង មាស សម្ផស្ស នៅពេលដែលបណ្តាព័ត៌មានក្នុងស្រុក បានចុះផ្សាយពីរឿងរ៉ាវខាងលើនេះ។ ជុំវិញព័ត៌មាននេះត្រូវ បានគេបង្ហើបឲ្យដឹងថា មានជនខិលខូចមួយចំនួន បាននិងកំពុងតែបង្កនូវភាពចលាចល ដោយបានកាត់ត រូបភាពវីដេអូសិច ភ្ជាប់ជាមួយ និងរូបភាពតារាចម្រៀង មាស សម្ផស្ស ។

ជុំវិញព័ត៌មាននេះបាននិងកំពុងតែក្លាយជាទីចាប់អារម្មណ៍របស់មហាជនទូទៅ ហើយគិតថា វាជាព័ត៌មានប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរ របស់តារាសម្តែង មាស សម្ផស្ស ។ ថ្មីៗនេះបន្ទាប់ពីរឿងរ៉ាវ រូបភាពសិចស៊ី របស់តារាចម្រៀង ឆៃ លីដាឡែន បានធ្វើឲ្យរង្គើមជ្ឈដ្ឋានសិល្បៈ ក្នុងការរិះគន់ហើយនោះ ស្រាប់តែថ្មីៗនេះ បែរជាលេចធ្លាយព័ត៌មានអាស្រូវ ប៉ះលើស្រីស្រស់ មាស សម្ផស្ស ជាថ្មីម្តងទៀត ។

ទាក់ទិនទៅនិងព័ត៌មាន ដែលកំពុងតែលេចឮពីមាត់មួយទៅមាត់មួយនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទាក់ទងទៅតារា មាស សម្ផស្ស ប៉ុន្តែពុំបានសម្រេចទេ ដោយនាងកំពុងរវល់ថតរឿង នៅឯខេត្តរតនគីរី ។ ទោះបីជាយ៉ាងណានាងបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយថា នាងហ៊ានស្បថ រូបនាងមិនធ្វើ ទង្វើដ៏ថោកទាបនេះឡើយ នាងគិតថា នេះគឺជាល្បិចកលជនខិលខួច ដែលមានចេតនាបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសលើរូបនាង ។

មាស សម្ផស្ស បានបន្ថែមដោយធ្ងន់ៗទៀតថា នាងមិនធ្វើអ្វីឆ្កូតៗបែបនេះឡើយ ហើយក៏គ្មានរូបភាពអាសអាភាសណាមួយ កើតឡើងចំពោះនាងដែរ។ មាស សម្ផស្ស កំពុងតែរិះរកមធ្យោបាយ និងរកឲ្យឃើញជនខិលខូចទាំងនោះ ដើម្បីចាត់ការទៅតាមច្បាប់ ពោលគឺនាង នឹងប្តឹងអ្នកដែលកាត់តចុះផ្សាយវីដេអូឃ្លីប បង្ខូចកេរ្តិ៍ឈ្មោះរបស់នាង ។

គួរបញ្ជាក់ថាវីដេអូឃ្លីបដែលត្រូវបានគេបង្ហោះនោះមានរយៈពេល៣នាទី និង៣៦វិនាទី ទំហំ១៣MB និងត្រូវចុះផ្សាយក្នុងគេហទំព័រក្នុងស្រុកមួយ ដោយដាក់ចំណងជើងសំណួរថា “ វីដេអូឃ្លីបសិច របស់តារាចម្រៀង មាស សម្ផស្ស ? ” ។ បើពិនិត្យមើលវីដេអូសិចជាង៣នាទីនេះ ពីដំបូងគេសង្កេតឃើញរូបតារា ចម្រៀង មាស សម្ផស្ស ពិតមែន ប៉ុន្តែប្រហែលបន្តិចត្រូវបានគេកាត់បញ្ចូលតួអង្គផ្សេង ដែលមានរូបរាងស្រដៀង និង មាស សម្ផស្ស បេះបិទហើយត្រូវ បានគេបង្ហោះក្នុងគេហទំព័រក្នុងស្រុកមួយ បង្កឲ្យភាពភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ ។ ប៉ុន្តែទោះបីជាយ៉ាងណា មាស សម្ផស្ស នៅតែអះអាង និងច្រានចោលព័ត៌មាន ទាក់ទងទៅនិងវីដេអូឃ្លីបនេះទាំងស្រុង ថាមិនមែនជារូបនាងនោះទេ ៕

ផ្តល់សិទ្ធ និងដកស្រង់ពី គេហទំព័រ ដើមអម្ពិល

Khmerload: គិតថាវីដេអូនេះជា វីដេអូកាត់ត។ អ្នកកាត់ត យកវីដេអូពី Karaoke មកបញ្ចូលជាមួយវីដេអូសិច របស់ប្រទេសចិន ឬជប៉ុន។ តួក្នុងវីដេអូសិចនោះ គ្រាន់តែអ្នក មានមុខមាត់ស្រដៀងមាស សម្ផស្ស ។ វីដេអូ Karaoke នោះគឺយកពីបទខាងក្រោមនេះ៖

សូមអ្នកកាត់ត បញ្ឈប់សកម្មភាពរបៀបនេះតទៅទៀត។ 

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆៃ លីដាឡែន