ក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Ah Boy និងមានអាយុ៧ឆ្នាំ គឺសិស្សថ្នាក់ទី១ ដែលបានជួយលោក យាយវាលក់កាសែតជារៀងរាល់ថ្ងៃ។ ម្យ៉ាងវិញទៀត Ah Boy តែងតែលក់កាសែត ជំនួសលោកយាយរបស់វាព្រោះ តែគាត់ខ្វាក់ភ្នែក ហើយវាតែងតែនៅក្បែរ លោកយាយវា បន្ទាប់ពីលក់កាសែតអស់។

ប៉ុន្ដែកាលពីថ្មីៗនេះ មានមនុស្សជាច្រើនបាន ដាក់រូប Ah Boy នៅក្នុងអិនធើណេត  គឺជារូបភាពដែលវាបានដេកនៅលើដីផ្ទាល់តែម្ដង។ ដោយសារតែរូបនេះបានធ្វើឲ្យ មនុស្សជាច្រើននៅក្នុងអិនធើណេត បានធ្វើការរិះគន់ទៅលើ មនុស្សចាស់ដែលអង្គុយនៅ ក្បែរនោះមិនយកចិត្ដទុកដាក់។ តែអ្វីដែលជាក់ស្ដែងនោះ គឺតាមការពិតមនុស្សចាស់ដែល នៅក្បែរនោះគឺមើលមិនឃើញ។

ដូចនេះបានជាគេតែងតែ និយាយថាកុំសម្លឹងអ្វីមួយត្រឹមតែ សម្បកក្រៅ និងធ្វើការវាយតម្លៃ។ សូមប្រិយមិត្ដមើលរូបភាពទាំងអស់គ្នា៖

នេះជារូបភាពដែល មនុស្សជាច្រើនធ្វើការរិះគន់ 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]