មនុស្ស៧នាក់ បានឆ្លងកាត់កន្លែង ដែលជនរងគ្រោះ ម្នាក់ឈ្មោះ តាំង គឹម ឈុង ដួលបោកក្បាលដែលមានអាយុ៦០ឆ្នាំ ដោយអ្នកទាំងនោះមិនបាន អើពើជួយលោកយាយ ម្នាក់នោះទេ ។

តាមពត៌មានបានឲ្យដឹង លោកយាយ គឹម ឈុង បានធ្វើដំណើរនៅលើផ្លូវនេះតែម្នាក់ឯង នៅក្នុងតំបន់ Penang ប្រទេសម៉ាឡេស៊ី បន្ទាប់មកគាត់ក៏ត្រូវម៉ូតូ ជិះកៀរ និងឆក់យកកាបូកគាត់ ធ្វើឲ្យគាត់ដួលបោកក្បាលនៅត្រង់ កន្លែងកើតហេតុតែម្ដង។ តាមរយៈវីដេអូដែលគេ ដាក់ថតចោលនៅលើផ្លូវនេះ បានប្រទះឃើញថា មានមនុស្សឆ្លងកាត់ ប្រហែលជា៧នាក់ បានឆ្លងកាត់កន្លែងដែល លោកយាយនេះសន្លប់ តែពួកគេបែរជាមិនជួយនិងធ្វើដំណើរធម្មតា។ ប្រហែលជាប៉ុន្មាននាទីក្រោយ មកក៏មានអ្នកដំណើរចិត្ដល្អ មកជួយនិងទូរស័ព្ទហៅឡានពេទ្យ។ នៅពេលទៅដល់មន្ទីរពេទ្យ គាត់ត្រូវបានគ្រូពេទ្យបញ្ជាក់ថា គាត់បានស្លាប់បាត់ទៅហើយ ដោយសារតែគាត់បាន បែកលលាដ៏ក្បាលទៅហើយ។

ទោះបីជាមិនអាចតាមចាប់ចោរបាន ក៏អ្នកដំណើរទាំងនោះ អាចជួយគាត់ដោយ​ទូរស័ព្ទទៅប៉ូលីស និងឡានពេទ្យ។ យ៉ាងណាមិញ ប្រិយមិត្ដយល់ថា សកម្មភាពដែលអ្នកដំណើរទាំង៧នាក់ធ្វើ ត្រឹមត្រូវដែរ ឬទេ?   

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]