ភ្នំពេញ៖ យោងតាមរបាយការណ៍ សិក្សាពីទីផ្សារ កម្ពុជាជាផ្លូវការមួយ បន្ទាប់ពីSmartphone ស៊េរីទំនើប ចុងក្រោយបង្អស់ របស់Samsung គឺ Galaxy SIII សម្ពោធចេញលក់ជាសាកល កាលពី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ បានបង្ហាញឲ្យឃើញថា តួលេខកុម្ម៉ង់ទិញត្រកូល Galaxy ស៊េរីកូនពៅនេះ ពីបណ្ដា អតិថិជន ក្នុងស្រុកស្ថិតនៅចន្លោះពី 5ទៅ 6ពាន់គ្រឿង ក្នុងចំណោម បរិមាណបញ្ចេញ លក់លើទីផ្សារ ពិភពលោក កើនដល់ជិត ១០លានគ្រឿង។

តួលេខកុម្ម៉ង់ទិញ ដ៏ច្រើនលើសលប់ ក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីថ្ងៃ ប្រកាសចរាចរ លើទីផ្សារនេះ បានរំកិល Android Smartphone របស់Samsung ម៉ូដែលនេះក្លាយជាទូរស័ព្ទ វ័យឆ្លាត ដំបូងបង្អស់ ដែលបំបែកឯតទគ្គកម្ម បរិមាណលក់លើទីផ្សារកម្ពុជា បើធៀបទៅនឹង ពេលវេលាជាង ២ឆ្នាំ ចុងក្រោយនេះ។
ជុំវិញបញ្ហានេះដែរលោកអែម យុទ្ធូ ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនង ទីផ្សារប្រចាំកម្ពុជា នៃក្រុមហ៊ុនThai Samsung Electronics Co., Ltd បានចង្អុលបង្ហាញថា ”Hardware ដែលយកមកផ្គុំឲ្យ ចេញជារូបរាងGalaxy SIII សុទ្ធតែឆ្លងកាត់ការពិសោធន៏ និងត្រួតពិនិត្យយ៉ាងត្រឹមត្រូវ លើគុណភាពយ៉ាងល្អឥតខ្ចោះ បូករួមទាំង
បច្ចេកវិទ្យាទំនើបៗ ។ អ្វីទាំងនេះ ជាកត្តារួមផ្សំយ៉ាងសំខាន់ ដែលឆ្លើយតបទៅតម្រូវការ របស់មនុស្សសម័យថ្មី ដូច្នេះហើយទើប រុញច្រានឲ្យGalaxy S III ក្លាយខ្លួនជា Smartphone លក់ដាច់ក្នុងបរិមាណច្រើនបំផុត បើធៀបទៅម៉ូដែលផ្សេងៗ ក្នុងអំឡុងពេលដ៏ខ្លីបែបនេះ”។

ប្រធានគ្រប់គ្រងផ្នែកទីផ្សារតំណាងឲ្យ Samsung ថៃ ប្រចាំកម្ពុជា ដដែលរូបនេះបានសង្កត់ធ្ងន់ថា និន្នាការ របស់អ្នកប្រើប្រាស់ Smartphone បច្ចុប្បន្ននេះ ប្រែប្រួលស្ទើរ ៣៦០ដឺក្រេ ដូចទឹកបាក់ទំនប់។ ជាក់ស្ដែងតារា ចម្រៀង សំឡេងស្រទន់ សុគន្ធ នីសា កវីនិពន្ធជើងចាស់ ច័ន្ទ ម៉ូលីកា អ្នកដឹកនាំសម្តែង ប្រចាំផលិតកម្មថោន លោក សេម ពិធីករទូរទស្សន៏My TV កញ្ញាជីជី តាប៊ុយ សាមែនតា និងសុវណ្ណ និងបណ្ដា ម្ចាស់ហាងលក់ ទូរស័ព្ទធំៗ មានជាអាទិ៍ សៀងលីន អប្សារា ហាក់សែ សម័យថ្មី នីកា និងហាងបាយ័នជាដើម សុទ្ធតែជ្រើស រើសយកGalaxy SIII មកប្រើជំនួស Smartphone ដទៃ។

ចាប់តាំងពី ខែមិនា ឆ្នាំ២០១២មក មិនមែនត្រឹមតែ Smartphone ប៉ុណ្ណោះទេ សូម្បីតែតែបច្ចេកវិទ្យា ទូរទស្សន៍ Plasma, Smart TV និងស៊េរី LED របស់ Samsung សុទ្ធតែគ្រងដំណែងលេខ១ លើទីផ្សារកម្ពុជា នេះបើយោង តាមរបាយការណ៍ ស្រាវជ្រាវរបស់GFK៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]