ជាការពិត មិនថាបុរស រឺក៏នារីនោះទេ តែងតែខ្វល់ខ្វាយ នូវបញ្ហាកើតមុន លើដងខ្លួន ព្រោះពិបាក បញ្ចេញសាច់ នៅពេលស្លៀក សំលៀកបំពាក់ ម្តងៗ ទៅចូលរួម ក្នុងកម្មវិធីផ្សេងៗ។ ប៉ុន្តែថ្ងៃនេះ ប្រិយមិត្តនឹងជ្រាប ពីគន្លឹះមួយចំនួន ក្នុងការកច្ចាត់មុន ដែលកើតលើ ដងខ្លួនទាំងមូល របស់អ្នកបាន៖

១) ឧស្សាហ៍ងូតទឹក៖ ចំពោះចំនុចនេះ ជាចំនុចធម្មតាបំផុតពិតមែន សម្រាប់មនុស្សគ្រប់រូប ប៉ុន្តែតើអ្នក ដឹងទេថា ប្រសិនបើអ្នកមិនសូវ សម្អាតស្បែករបស់អ្នក ឲ្យបានល្អនោះទេ បញ្ហាមុននៅតែបន្ត កើតមានជាដរាប។ ដូច្នេះវិធីដែលល្អ អ្នកគួរតែងូតទឹក បន្ទាប់ពីចេញ ធ្វើការ រឺក៏បន្ទាប់ពី អ្នកបើកញើស ខ្លាំង ដើម្បីជម្រះធូលីដី ដែលជាប់លើខ្លួន។

២) ផ្លាស់ប្តូរប្រភេទសាប៊ូងូតទឹក៖ ពេលខ្លះ ការកើតមុនលើដងខ្លួន វាក៏អាចមកពី សាប៊ូដុសខ្លួន ជាដើមផងដែរ។ ដូច្នេះអ្នកគួរតែផ្លាស់ប្តូរ សាប៊ូដុសខ្លួនរបស់អ្នកចេញ ហើយអាចសាកប្រើ សាប៊ូដុសខ្លួន ដែលធ្វើមកពី ដើមរុក្ខជាតិ ព្រោះវាអាចប្រឆាំងនឹងបាក់តេរី រីក៏ជាតិខ្លាញ់ ក្នុងស្បែករបស់អ្នកបាន។

៣) ពិសាទឹក៖ ដូចអ្នកបានដឹងស្រាប់ហើយថា ការពិសារទឹក គឺពិតជាសារសំខាន់ណាស់ សម្រាប់ សុខភាព និងសម្រស់របស់អ្នក។ ជាពិសេសទឹក អាចជួយបន្សាបជាតិពុលចេញ ពីក្នុងខ្លួន របស់អ្នកបាន យ៉ាងល្អផងដែរ។

៤) ផ្លាស់ប្តូរម្សៅសាប៊ូ៖ ប្រសិនបើម្សៅសាប៊ូបោកសម្លៀកបំពាក់ របស់អ្នកមានសារធាតុគីមីច្រើន អ្នកគួរតែផ្លាស់ប្តូរចេញ ព្រោះការ កើតមុន លើដងខ្លួនពេលខ្លះ ក៏អាចមកពីម្សៅសាប៊ូ ដែលមាន ជាតិគីមីខ្លាំង ផងដែរ។ អ្នកគួរប្តូរមកប្រើ ម្សៅសាប៊ូ ក្លិនស្រាលៗទន់ មកបោកសម្លៀកបំពាក់ អ្នកវិញម្តង។

៥) ទទួលទាន អាហារជាតិខ្លាញ់ ក្នុងកម្រិតទាប៖ នៅពេលអ្នកទទួលទាន អាហារដែលសម្បូរជាតិ ខ្លាញ់ច្រើន វានឹងធ្វើឲ្យកើនឡើង អត្រាជាតិ ខ្លាញ់ នៅក្នុងរាងកាយរបស់អ្នក។ វាមិនត្រឹមតែធ្វើឲ្យ អ្នកឡើងទម្ងន់ ប៉ុណ្ណោះទេ វាកាន់ធ្វើឲ្យកើតមុន នៅលើដងខ្លួន របស់អ្នកទៀតផង។ វិធី ដែលល្អ អ្នកគួរតែទទួលទាន បន្លែ ផ្លែឈើឲ្យបានច្រើន ព្រោះពពួកទាំងនេះ ជួយបន្សាបជាតិពុល ចេញពីក្នុងខ្លួន របស់អ្នកបាន។

៦) លាបជាមួយនឹង ប្រេងដើមតែ (Tea Tree Oil)៖ ចំពោះប្រេងដើមតែ ជាមិត្តល្អសម្រាប់អ្នក ព្រោះវាអាចដោះស្រាយ បញ្ហា កើតមុនគ្រប់កន្លែងបាន មិនថាផ្ទៃមុខ រឺក៏ដងខ្លួនក៏ដោយ។ ប្រេងដើមតែ អាចប្រឆាំងនឹងបាក់តេរី ផ្សេងៗ ដែលវាជាមូលហេតុនៃការកើត មុន លើដងខ្លួន។ បន្ថែមពីនេះទៅទៀត ប្រេងដើមតែ ក៏អាចជួយ កាត់បន្ថយស្នាមជាំ នៅលើស្បែកបានផងដែរ។

៧) លាបជាមួយនឹង ជេលទន់ៗ នៃប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើ ពិតជាសារសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហា សម្រស់ៗមួយចំនួន ដូចជា សរសៃសក់ ស្បែក និងបញ្ហាផ្សេងៗ ដូចជាការរលាកជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វាអាចជួយដោះស្រាយ បញ្ហា កើតមុន លើដងខ្លួន និងស្នាមក្រហម នៅលើស្បែកបាន។ វិធីប្រើ៖ អ្នកអាចយកជេលទន់ៗ របស់ប្រទាលកន្ទុយក្រពើ មកត្រដុស លើកន្លែងដែល កើតមុន វានឹងអាចជួយកាត់បន្ថយ បញ្ហាឡើងមុនលើដងខ្លួនបាន ។

៨) ស្លៀក សំលៀកបំពាក់រលុងៗ៖ សម្លៀកបំពាក់តឹងខ្លាំងពេក ក៏អាចកើតមុនលើដងខ្លួនបានផងដែរ ដូច្នេះអ្នកអាច ប្តូរមកស្លៀកសំលៀកបំពាក់ រលុងៗ ព្រោះវាជួយឲ្យស្បែក អាចដកដង្ហើមបាន។ ជាពិសេសអ្នកគួរតែ ជ្រើសរើសសម្លៀកបំពាក់ណា បែបសាច់កប្បាស រឺក៏ សរសៃរុក្ខជាតិ ជាដើម៕

ទាំងនេះជាគន្លឹះសំខាន់ ក្នុងការកច្ចាត់ បញ្ហាកើតមុន លើដងខ្លួនបាន៕  

រូបតំណាង

ប្រភព៖ magforwomen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]