គ្រឿងសមុទ្រ ដូចជា ក្ដាមជាដើម មានផ្ទុកនូវ អូមេហ្គា ម្យ៉ាងឈ្មោះ omega 3 acid និងវីតាមីន B ដែលផ្ដល់នូវ សារធារតុចិញ្ចឹម ដ៏ល្អ សម្រាប់ស្ដ្រីមានផ្ទៃពោះ។ តែទោះជាយ៉ាងណា ស្ដ្រីមានផ្ទៃពោះ គួរតែ ប្រុងប្រយ័ត្នខ្លាំង ពីរបបអាហារ គ្រឿងសមុទ្រ ខណៈដែលបរិភោគច្រើន ហួសជ្រុលនឹង ធ្វើឲ្យ ប្រព័ន្ធស៊ាំ នៃរាយកាយ ត្រូវប្រឈមមុខ នឹង ការតទល់ នឹង សាធារតុអាក្រក់ ជាច្រើន។

បារត

យោងទៅតាមការ សិក្សាស្រាវជ្រាវ បានឲ្យដឹងថា បារត ត្រូវបាន រកឃើញ នៅក្នុងគ្រឿងសមុទ្រ ដែលបង្កឲ្យ គ្រោះថ្នាក់ ទៅដល់ ការលូតលាស់ ខួរក្បាល ទារកក្នុងផ្ទៃ និងប្រព័ន្ធប្រសាទ។ តាមមន្ដ្រីរដ្ឋបាល អន្ដរជាតិ បានផ្ដល់ដំបូន្មាន ឲ្យ ក្មេងៗ និងស្ដ្រីមានផ្ទៃពោះ ទាំងឡាយ គួរគប្បី ជៀសវាង បរិភោគគ្រឿងសមុទ្រ និងត្រី ប្រភេទ ណា ដែលមានផ្ទុក ជាតិបារតខ្ពស់ ដូចជា ត្រីដាវ ជាដើម។ សម្រាប់ក្ដាមវិញ មានជាតិបារតទាប តែគួរតែទទួល ទាន ក្នុងកម្រិតមួយ ផងដែរ។

ត្រីដាវ

ដំបូន្មាន

ក្ដាមមាន ច្រើនប្រភេទ តែក្ដាម ដែលមានជាតិបារតតិច គឺក្ដាមយក្ស និងនៅ ក្នុងនោះ ក៏បានបញ្ជាក់ទៀតថា វាផ្ដល់នូវ សុវត្ថិភាព សម្រាប់ ស្ដ្រីមានផ្ទៃពោះ ប្រសិនជា ពួកគេ បរិភោគ ត្រឹមតែ ០.១៧គ.ក ២ដង ក្នុង មួយសប្ដាហ៍ នោះ។ ប្រភេទ ក្ដាមព្រិល (ដែលស្ថិត នៅក្នុង តំបន់ត្រជាក់), ក្ដាមសេះ និង ក្ដាម Dungeness មានផ្ទុក នូវ ជាតិបារតច្រើន ដើម្បី សុវត្ថិភាព ស្ដ្រីមានផ្ទៃពោះ ទាំងឡាយ អាចបរិភោគ ច្រើនបំផុត គឺ ០.១៧ គ.ក ឬតិចជាងនេះ ក្នុងមួយខែ។ 

ក្ដាមយក្ស

បម្រុងទុក

ស្ដ្រីមានផ្ទៃពោះ មានភាព ងាយស្រួល ក្នុងការ ឆ្លងមេរោគ ពីអាហារកខ្វក់ នេះបើយោងតាម ការសិក្សាពី សាកលវិទ្យាល័យ របស់អាមេរិក។ ស្ដ្រីមានផ្ទៃពោះ គួរ តែ បរិភោគ ក្ដាមក្លាស្សេ ប្រសិនជា អាចទៅរួច ឬ គួរបរិភោគ សាច់ក្ដាម កំប៉ុង ល្អប្រសើរជាង សាច់ក្ដាមស្រស់៕

សាច់ក្ដាម ក្លាស្សេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]