ចិន៖ ថ្មីៗ នេះវីដេអូរបស់ នារីម្នាក់ ដែលបានប្រយុទ្ធតដៃគ្នា ជាមួយនឹងចោរប្លន់ ខណ:ដែលនាងកំពុងតែដកលុយ ពីទូរ ATM  បានធ្វើឲ្យមានការភ្ញាក់ផ្អើល នៅក្នុងបណ្ដាញ ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសចិន ដោយសារតែ ភាពក្លាហានរបស់នាង ។

ស្ត្រីម្នាក់អាយុ ២៥ឆ្នាំ (មិនបញ្ចេញឈ្មោះ) បាននិយាយថា៖ នៅពេលដែលនាង កំពុងឈរចាំ ដកលុយពីទូរ ATM ស្រាប់តែមាន បុរសម្នាក់ ដើរមកពីក្រោយ ហើយយកកំបិត មកភ្ជង់-ក ប្លន់យកប្រាក់របស់នាង រំពេចនោះនាង ក៏បានតដៃ ប្រតាយប្រតប់គ្នា និង ព្យាយាមដណ្ដើម កាំបិតពីចោរ ហើយចោរក៏បានបោកនាង ទៅនឹងដី ដើម្បីទាញកាបូបរត់ទៅបាត់ បន្ទាប់មក នាងក៏បានស្រែកខ្លាំង ដើម្បីឲ្យគេជួយ។

នៅទីបំផុត បុរសដែលជាចោរ អាយុ ២៣ ឆ្នាំ មានឈ្មោះ ឆាយ ត្រូវបានប្រជាពលរដ្ឋដែលរស់នៅជិតនោះ ចាប់ជាប់ ហើយបញ្ជូនខ្លួនឲ្យទៅ ប៉ូលីសដើម្បីដោះស្រាយ ទៅតាមផ្លូវច្បាប់។ ជនសង្ស័យ បាននិយាយប្រាប់ ប៉ូលីសថា៖ រូបគេទើបតែត្រូវបាន បណ្ដេញចេញពីការងារ ហើយដោយសារតែ ត្រូវការប្រាក់ជាបន្ទាន់ ទើបសំរេចធ្វើដូច្នេះ៕

ប្រភព ÷ បរទេស

ដោយ ÷ ដាលីស 

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]