ចិន៖ ស្របពេលដែល ពិធីបុណ្យ សែនចូលឆ្នាំ ចិនកាន់តែ ជិតឈានចូលមកដល់ ក៏ជាពេលដែល ប្រជាជនចិន នាំគ្នា ទិញសត្វមាន់ ជ្រូក ដើម្បីត្រៀមធ្វើ ជាគ្រឿងសែន។ តែកាល ពីពេលថ្មីៗនេះ អាជ្ញាធររបស់ ប្រទេសចិន បានប្រកាស អំពីការផ្ទុះឡើង នៃជំងឺផ្តាសាយ បក្សី (H7N9) ម្តងទៀតហើយ។

យោងតាមប្រភព ព័ត៌មាន ឲ្យដឹងថា អាជ្ញាធរផ្នែក សុខភាពនៃខេត្ត មួយចំនួន ដូចជា ក្វាងទុង, ហ្វ៊ូជាន, ជាំងស៊ូ, និង Zhejiang បានប្រកាសថា មានករណី មនុស្សឆ្លងមេរោគ ផ្តាសាយបក្សី បានកើនដល់ ១០០នាក់ហើយ ស្របពេល ដែលករណីថ្មីបំផុត ត្រូវបានគេ រាយការណ៍មកថា កើតឡើង នៅស្រុក Shantou ខេត្តក្វាងទុង តែម្តង។

បន្ថែមពីនេះទៀត គណៈកម្មការ សុខភាព និង ផែនការគ្រួសារ របស់ទីក្រុង សៀងហៃ ក៏បានចេញ សេចក្តីអះអាង ថាពិតជាមាន ការឆ្លងមេរោគ ផ្តាសាយបក្សី មកកាន់មនុស្ស ពិតមែន និង ព្រមទាំង ចេញការហាមឃាត់ នូវការជួញដូរ សត្វបក្សី ដែលនៅរស់ក្នុង បរិវេណទីក្រុងនេះ ចាប់ពីថ្ងៃ១៩ ខែកុម្ភៈ រហូតដល់ ថ្ងៃ៣០ ខែមេសា ឆ្នាំ២០១៥ ដើម្បីបង្ការ នូវការសាយភាយ នៃមេរោគ H7N9 កាន់តែខ្លាំង ជាងនេះ។

គួរបញ្ជាក់ផងដែរថា យ៉ាងហោចណាស់ គិតមកទល់ត្រឹម ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ប្រទេសចិន ធ្លាប់មានករណី មនុស្សឆ្លង មេរោគប្រភេទ H7N9 នេះចំនួន ១២០ នាក់ ដែលក្នុងនោះ មាន ៣២នាក់ បានស្លាប់។ ទោះជាយ៉ាងណា នេះក៏ជា ដំណឹងមួយ សម្រាប់ប្រជាជនខ្មែរយើងផងដែរ ដែលភាគច្រើន ត្រូវធ្វើពិធី សែនសម្រាប់ បុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ និង ដើម្បីជាការ ប្រុងប្រយ័ត្នមួយ អំពីមេរោគ H7N9 ជាពិសេសគឺ ប្រយ័ត្នក្នុងការ ប៉ះពាល់សត្វ បក្សី (មាន់, ទា) ផ្ទាល់តែម្តង៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាពៈ សត្វបក្សី ដូចជា មាន់និងទា គឺជាភ្នាក់ងារ ចម្លងមេរោគ H7N9

ប្រភពៈ Shanghaiist

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]