វៀតណាម៖ កាលពីថ្មីៗនេះ មានវីដេអូមួយ កំពុងតែល្បី ដែលមានបុរសម្នាក់ បានប្រដៅកូនឆ្កែ ត្រូវអ្នកលេង បណ្តាញសង្គម ជះកំហឹងយ៉ាងខ្លាំង។

បើមើលតាមវីដេអូ បានបង្ហាញពី បុរសម្នាក់ បានស្រែកខ្លាំងៗ ទៅលើកូនឆ្កែ និង កាន់ដំបងមួយ ដើម្បីគម្រាមវា ប៉ុន្តែមិនបានវាយនោះទេ គ្រាន់តែគោះ នៅលើឥដ្ឋតែប៉ុណ្ណោះ។ នៅពេលនោះដែរ កូនឆ្កែតូច ភ័យឡើងញ័រខ្លួន ហើយវាបាន ព្យាយាមរំកិលខ្លួន បន្តិចម្តងៗ ដើម្បីគេចពីដំបង នោះ។

ចំពោះវីដេអូមួយនេះ ត្រូវបានអ្នកលេងអ៊ីនធើណេតជាច្រើន លើកយកមកវែកញែក នៅលើអនឡាញ ជាមួយនឹងកំហឹងយ៉ាងខ្លាំង ដែលមាន មនុស្សមួយចំនួនធំ បាននិយាយថា ទង្វើរនេះ អាចធ្វើឲ្យ ប៉ះពាល់ដល់សតិអារម្មណ៍ កូនឆ្កែយ៉ាងខ្លាំង។ ហើយក៏មាន អ្នកមួយចំនួនទៀត បានការពារ បុរសនោះ ដោយនិយាយថា គាត់មិនបាន វាយសត្វឆ្កែនោះទេ គ្រាន់តែប្រើសំឡេងប៉ុណ្ណោះ និង បានប្រើការនិយាយ បែបគួរឲ្យស្រឡាញ់ ទៅ កាន់វា ផងដែរ។

យ៉ាងណាមិញ សកម្មភាព របស់បុរសម្នាក់នេះ គឺមិនច្បាស់នោះទេ ថាវាជាការប្រដៅ ដោយត្រឹមត្រូវ ឬក៏យ៉ាងណានោះ ទៅលើកូនឆ្កែតូចនេះ ហេតុនេះ មានតែ ប្រិយមិត្ត ទស្សនានូវវីដេអូខាងក្រោម ទើបដឹងច្បាស់៕


ទិដ្ឋភាពកូនឆ្កែ ដែលត្រូវម្ចាស់ សំឡុត



ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]