ខេត្ត​បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​អះអាងថា​ខ្លួន​ញៀន​ថ្នាំ​ បាន​ធ្វើ​សកម្ម​ភាពគាស់​​​ដំបូលតូប​​ស័ង្ក​សី​អ្នក​លក់​ខោ​អាវ ​និង​ប្តូរប្រាក់​​​ចូល​លួច​អីវ៉ាន់​​គេ​ហើយ​វង្វេង​​រក​ច្រក​ចេញមិន​​ឃើញ​​ ​ត្រូវ​បាន​នគរបាល​​ស្រុក​ថ្ម​ពួក​ ឃាត់​ខ្លួន​​​កាល​ពី​ថ្ងៃទី​៣ កក្កដា ​​​នៅ​ក្នុង​ផ្សារ​បន្ទាយ​ឆ្មារ​ ស្ថិត​​នៅភូមិ​​បន្ទាយ​​ឆ្មារ ឃុំបន្ទាយ​ឆ្មារ ស្រុក​ថ្មពួក ​​។

​លោក​វរសេនីយ៍ត្រី ​យ៉ត រ៉ាយ ​អធិការ​នគរ​បាល​ស្រុក​ថ្មពួក ​បាន​ឱ្យ​ដឹងថា ​ជន​សង្ស័យ​​ឈ្មោះ ​ឡូញ ឡេង ​អាយុ​២៩ឆ្នាំ ​​មាន​ប្រពន្ធ​​មាន​ផ្ទៃ​ពោះ​ជិត​គ្រប់ខែ ​និង​មាន​កូន​ម្នាក់​ទៀត ​​។ ចំណែក​​ម្ចាស់​តូបឈ្មោះ ហេង ចាន់​សេរីរ័ត្ន ​ភេទ​ស្រី ​​អាយុ​២៥ឆ្នាំ ​រស់នៅ​ភូមិឃុំ​ជាមួយគ្នា ។ ​

លោក​​អធិការ​បាន​បន្ត​ឱ្យ​ដឹង​ទៀតថា ​​បើ​តាម​ការ​រៀបរាប់​​ពីម្ចាស់​​តូប​ឈ្មោះ េហង​ ចាន់​េសរី​រ័ត្ន បាន​ឱ្យ​ដឹង​ថា ខណៈ​ព្រឹក​ឡើង​នាង​មក​ពី​ផ្ទះ​បើក​តូប​​លក់​ស្រាប់​​ែត​​​​ឃើញ​​ជន​សង្ស័យ​ មិន​ដឹង​ជា​លួច​ចូល​មក​សម្ងំ​លាក់​ខ្លួន​ក្នុង​តូប​​នាងតាំង​ពី​​េពល​ណានោះ​ ទេ ​​ឃើញ​ដូច្នេះ​នាងក៏​ស្រែក​​ឆោ​ឡោឡើង​ទើបមាន​កា​រភ្ញាក់​ផ្អើល​ដល់​ សមត្ថកិច្ច ​​ចុះ​មក​ចាប់​​​ឃាត់​ខ្លួន​ជន​សង្ស័យរូបនេះ និង ពិនិត្យ​​កន្លែង​កើតហេតុ​ ឃើញមាន​ស្នាម​គាស់​​ទម្លុះ​ដំបូល​តូប ។

លោក​វរសេនីយ៍ទោ ​ជូ ​ផារិន ​នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិល​ស្រាល​ខេត្ត​បាន​ឱ្យ​ដឹងថា ​បើ​តាម​ចម្លើយ​សារភាព​​ពីជន​សង្ស័យ​ឈ្មោះ ឡូញ ឡេង ​​ប្រាប់​ថា ​​រូប​គេ​ញៀន​​ថ្នាំហើយ​គាស់​​​ដំបូល​ចូល​ក្នុងតូប​តាំងពី​យប់​ជ្រៅ​មក​ ម៉្លេះ​ដើម្បីចូល​លួច​អីវ៉ាន់​យក​​ទៅលក់​​បាន​លុយ​ទិញ​ថ្នាំ​ញៀនជក់ ។ ​​តែ​ដោយ​សារ​​យប់​ងងឹត​ពេក ​រូប​គេរក​ច្រក​ចេញ​មិន​រួច​​ចេះ​តែ​សម្ងំ​ក្នុង​តូប​​រហូត​ទល់​ភ្លឺ​ ​ទើ​ប​ម្ចាស់​​តូប​បើក​​ទ្វារ​ឃើញ ស្រែក​ឆោ​ឡោ​ដឹង​ដល់សមត្ថកិច្ច​​​​ចុះ​មកចាប់​ឃាត់​ខ្លួន​តែ​ម្តង​​។​​ជន​ សង្ស័យ​ត្រូវ​បាន​​សមត្ថកិច្ច​​​ជំនាញ​​​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលា​ ដំបូងខេត្ត​ដើម្បី​​​ចាត់​ការ​តាម​ផ្លូវច្បាប់ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]