ក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់ត្រូវបានអ្នកលេង អិនធើណិតចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែរូបនាងបានយកកាបូប និង របស់លេង ដែលនាងមានយកមកលក់ ហើយបានធ្វើអោយអ្នកធ្វើដំណើរតាមផ្លូវ ចម្លែកក្នុងចិត្តទៀតផង។

តាមប្រភពព័ត៌មានបានអោយដឹងថា មានស្រីម្នាក់បានយកកាបូប និង របស់លេង មកក្រាលលក់នៅតាមដងផ្លូវមួយ នៃទីក្រុងប៉េកាំងប្រទេសចិន ហើយនាងបានធ្វើការសន្ទនាជាមួយ នឹងស្រ្តីចំនាស់ម្នាក់ ៖

ស្រ្តីចំនាស់ ៖ កាបូបទាំងអស់ហ្នឹងម៉ាកអីគេដែរ ?

ក្មេងស្រី ៖ Prada និង Gucci ហើយមានច្រើនទៀត។

ស្រ្តីចំនាស់ ៖ ហើយមានតែប៉ុនហ្នឹងទេឬ ? 

ក្មេងស្រី ៖ មានច្រើនណាស់នៅឯផ្ទះ។

ស្រ្តីចំនាស់ ៖ គ្រួសារក្មួយប្រហែលជាធូរធារហើយមើលទៅ ?

ក្មេងស្រី ៖ ធម្មតាទេ។

ទោះជាយ៉ាងណាក៏ដោយក៏ ប្រភពព័ត៌មានមិនបាន ប្រាប់ពីមូលហេតុរបស់នាង ដែលនាងបានយកកាបូប និង របស់លេងយកមកលក់ដែរ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]