លោក Tian Hao ជាជាងកាត់សក់ដ៏ចម្លែកម្នាក់ ក្នុងក្រុង Xi’an ខេត្ត Shanxi ប្រទេសចិន ដែលចូលចិត្តស្លៀកពាក់ និង តុបតែងខ្លួនដូច មេបក្សស្មូមដែលយើងធ្លាប់បានឃើញកូនកន់ ហុងកុង ។ វិធីកាត់សក់របស់គាត់ រឹតតែចម្លែក គឺគាត់បិទភ្នែក និង ប្រើដៃទាំងពីរកាន់កន្រ្ដៃ ដើម្បីកាត់សក់ម្ដងពីរនាក់នៅពេលតែមួយ ។ ទោះគាត់មានរូបរាងដូចអ្នកស្មូម ប៉ុន្ដែតម្លៃកាត់ម្ដងគឺ ៦១០ ដុល្លារសហរដ្ឋអាមេរិកសម្រាប់ប្រុស និង ៥៧០ ដុល្លារសម្រាប់ស្រី ហើយតម្លៃនេះមិនមានការបញ្ចុះតម្លៃ ។

គាត់អះអាងថាទោះគាត់បិទភ្នែកមែន តែគាត់ប្រើការតាំងសមាធិ Zen ដើម្បី ផ្ដក់អារម្មណ៍លើសក់ អតិថិជន ហើយកាត់មិនឲ្យខុស ។ ក្រោយពីកាត់រួចហើយគាត់ និង ប្រើម៉ាស៊ីនប៉ូមដី មកប៉ូមសក់ឲ្យស្ងួត និង កម្ទេចសក់ចេញពីក្បាល ។ គាត់និយាយថា ការប្រើម៉ាស៊ីមប៉ូមដី ធ្វើឲ្យសក់ត្រង់ល្អ និង សម្អាតកម្ទេចសក់បានស្អាតជាង វិធីផ្សេងៗ។

តើប្រិយមិត្តណាខ្លះចង់សាកសេវាកម្មរបស់គាត់?

ដោយ វីន

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]